ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ​ សួរ​ សុខគីម​  ព្រមទាំងសហការី អញ្ជើញចុះសួរសុខទុក្ខ បងប្អូនវីរ:កងទ័ព រួចទស្សនាប្រាសាទបុរាណខ្មែរ

ខេត្តព្រះវិហារ÷ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ​ សួរ​ សុខគីម​ ព្រមទាំងសហការី នៅថ្ងៃទី១២ខែកក្កដាឆ្នាំ ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខដល់បងប្អូនជាវីរ:កងទ័ពសមរភូមិមុខដែលកំពុងឈរជើងការពារបូរណភាព ទឹកដីនៅទិសប្រាសាទព្រះវិហារ ខេត្តព្រះវិហារ។

នៅក្នុងឱកាសអញ្ជើញសាកសួរសុខទុក្ខ និងលើកទឹក ចិត្តដល់បងប្អូនជាវីរ:កងទ័ពឆ្នើមកំពុងការពារបូរណភាពទឹកដី មិនឲ្យសត្រូវសៀមឈ្លានពាន, បន្ទាប់ពីនោះ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីបានដឹកនាំក្រុមការងារអញ្ជើញទស្សនាប្រាងសាទដែលជាស្នាដៃរបស់បុព្វបុរសខ្មែរជំនាន់មុនៗនិងបានទស្សនាពិនិត្យមើលរូបសំណាក ជាស្នាដៃបុព្វបុរសខ្មែរដ៏អស្ចារ្យមានរចនាបទល្អប្រណិត រួមមាន រូបសំណាកគោបូរៈទី១ រហូតដល់រូបសំណាកគោបូរ:ទី៤ កំពុងស្ថិតជាប់ក្នុងដួងប្រលឹងរបស់កុលបុត្រខ្មែរផងដែរ។

សូមជម្រាបថា មុនដំណើរអញ្ជើញសាកសួរសុខទុក្ខរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ជាមួយបងប្អូនជាកងទ័ពសមរភូមិមុខទិសប្រាសាទព្រះវិហារ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានអញ្ជើញចូលរួមជាវាគ្មិននិងការតម្រង់ទិសដល់សហគ្រិនវ័យក្មេងផងដែរ ក្នុងកម្មវិធីសិក្ខាសាលាស្តីពីការបង្កើតអាជីវកម្មថ្មីដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជារៀបចំឡើងនៅខេត្តកំពង់ធំនិងខេត្តព្រះវិហារពីថ្ងៃទី១០ដល់ថ្ងៃទី១១ខែ កក្កដាឆ្នាំ២០២៥៕