សន្និសីទសារព័ត៌មាន “កម្មវិធីប្រកួតបាល់ទាត់កៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខ” ក្រោមប្រធានបទ ” តស់ ! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ ” 

កម្មវិធីប្រកួតបាល់ទាត់កៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខ ត្រូវបានរៀបចំឡើងដើម្បី បង្ហាញអំពីស្មារតីសាមគ្គីភាពជាតិខ្មែរ ដោយមានប្រជាជនជាខឿនការពារជួរក្រោយដើម្បីជួយ ដល់កងទ័ពជួរមុខ ព្រមទាំងរំលេចនូវស្មារតីជាតិនិយមរបស់ប្រជាជនកម្ពុជាស្ថិតនៅជាអមតៈ ។ 

កម្មវិធីប្រកួតកីឡាបាល់ទាត់នេះ នឹងរៀបចំឱ្យមានកម្មវិធីអមមួយចំនួនដើម្បីជួយជំរុញ ឱ្យមានការកៀរគមូលនិធិឱ្យបានច្រើនទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ។ ជាមួយគ្នានេះ កម្មវិធីប្រកួតនេះ នឹងរៀបចំឱ្យមានការច្រៀងចម្រៀងដែលបង្ហាញពីស្មារតីជាតិនិយម ដែលមាន ដូចជា បទពង្សាវតាខ្មែរ, បទដែនដីខ្មែរ និងបទគន់មើលទៅមេឃ (ចម្រៀងកងទ័ព) ក្នុងពេល ប្រកួតកីឡាបាល់ទាត់នេះ ។ កម្មវិធីផ្លូវការនៃការប្រកួតបាល់ទាត់កៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខដែលនឹងព្រប្រឹត្តទៅតាមកាលបរិច្ឆេទនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង៣:០០នាទីរសៀល

នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ 

ដោយទឹកចិត្តស្រឡាញ់ និងគាំទ្រដល់ វីរកងទ័ និងការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បងប្អូន ប្រជាពលរដ្ឋខ្មែរ កាន់តែមានទឹកចិត្តពុះកញ្ជ្រោលក្នុងការជួយដល់វីរកងទ័ពជួរមុខ តាមរយៈ ការនាំយកអំណោយនានាទៅប្រគល់ជូនវីរកងទ័ពជួរមុខ ទៅតាមលទ្ធភាពរៀងៗខ្លួន ដោយបាន បង្ហាញពីស្មារតីស្នេហាជាតិ និងបញ្ជាក់ពីខឿងការពារជាតិរបស់ប្រជាជន។ បន្ថែមពីនេះ ដោយមើលឃើញពីទឹកចិត្ត និងស្មារតីស្នេហាជាតិ និងជាតិនិយមបែបនេះ និងដោយមានការគាំទ្រ ពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា, ក្រុមកីឡាករបាត់ទាត់ ចំនួន៨ ក្រុម ក៏បានផ្តួចផ្តើមគំនិត ក្នុងការរៀបចំការប្រកួតកីឡាបាល់ទាត់កៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខ ។