សមាគមវារីវប្បករនៅកម្ពុជា ជំរុញវិស័យវារីវប្បកម្ម និងចូលរួមអភិវឌ្ឍន៍វិស័យកសិកម្ម តាមសំណើរបស់សមាគមអ្នកផ្តត់ផ្គង់ត្រីនៅកម្ពុជា

ល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ សមាគមវារីវប្បករនៅកម្ពុជាបានទទួលជួបពិភាក្សាការងារដើម្បីជំរុញវិស័យវារីវប្បកម្ម និងចូលរួមអភិវឌ្ឍន៍វិស័យកសិកម្ម តាមសំណើរបស់សមាគមអ្នកផ្តត់ផ្គង់ត្រីនៅកម្ពុជា។
១. សមាគមវារីវប្បករនៅកម្ពុជា បានជម្រាបជូន សមាគមអ្នកផ្តត់ផ្គង់ត្រីនៅកម្ពុជា អំពីការរក្សាគោលជំហរដដែលចំនួន៤ចំណុចធំៗដូចដែលបានលើកឡើងក្នុងកិច្ចប្រជុំថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកិច្ចប្រជុំថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ នៅរដ្ឋបាលជលផល ជាពិសេសចំណាត់ការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។​ សមាគមគមវារីវប្បករនៅកម្ពុជា រីករាយ និងអាចធ្វើការជាមួយគ្រប់ភាគីដែលគោរពតាមគោលជំហរ៤ចំណុចនេះ។
២. សមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជាបានបង្ហាញអំពីការងារ និងសកម្មភាពរបស់សមាគមក្នុងការជួយប្រមូលទិញត្រីក្នុងស្រុក និងបញ្ហាប្រឈមមួយចំនួនដែលសមាគមកំពុងជួបប្រទះ និងកំពុងស្វែងរកដំណោះស្រាយជាមួយភាគីពាក់ពន្ធ័។ សមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជាមានគោលបំណង និងឆន្ទៈក្នុងការសហការដើម្បីជួយដល់រីវប្បកម្មក្នុងប្រទេសជាមួយសមាគមវារីវប្បករនៅកម្ពុជា និងភាគីពាក់ពន្ធ័ទាំងអស់។
៣.សមាគមវារីវប្បករនៅកម្ពុជាមានមតិយោបល់ថា រាល់បញ្ហាផ្សេងៗពាក់ពន្ធ័នឹងការងារវារីវប្បកម្ម អាចស្នើសុំទៅគណៈកម្មការចំពោះកិច្ចសម្រាប់ទ្រទ្រង់វារីវប្បកម្ម រៀបចំកិច្ចប្រជុំដើម្បីធ្វើបច្ចុប្បន្នភាពវិស័យវារីវប្បកម្ម និងចូលរួមដោះស្រាយបញ្ហារួមគ្នា។
៤.សមាគមវារីវប្បករនៅកម្ពុជាស្នើសុំដល់សមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជាជំរុញដល់សមាជិកចូលរួមជួយប្រមូលទិញត្រីក្នុងស្រុកក្នុងតម្លៃលើចំណាយថ្លៃដើមផលិត ដើម្បីឱ្យវារីវប្បករអាចរក្សានិរន្តរភាពបាន ។
៥.សមាគមវារីវប្បករនៅកម្ពុជាសូមស្វាគមន៍នូវឆន្ទៈរបស់សមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជាក្នុងការជំរុញនិងបង្កើនផលិតផលក្នុងស្រុក ដើម្បីភាពរីកចម្រើនប្រកបដោយចិរភាព។