វេទិកាវិទ្យាសាស្ត្រតំបន់អាស៊ីអាគ្នេយ៍ ស្ដីពីការប្រើប្រាស់បច្ចេកទេស ត្រូវបានរៀបចំឡើងនៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ ដែលកម្ពុជាជាម្ចាស់ផ្ទះ

ឯកឧត្តមវេជ្ជបណ្ឌិតឯកទេស តាន់ សុគុន នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ មានប្រសាសន៍ថា ដោយទទួលបានការទុកចិត្តពីសាធារណរដ្ឋប្រជាមានិតចិន វេទិកាវិទ្យាសាស្ត្រតំបន់អាស៊ីអាគ្នេយ៍ ស្ដីពីការប្រើប្រាស់បច្ចេកទេស ត្រូវបានរៀបចំឡើងនៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ ដែលកម្ពុជាជាម្ចាស់ផ្ទះ ហើយមានបណ្ដាប្រទេសប្រហែលចំនួន ៩ បានចូលរួមក្នុងវេទិកានេះមានដូចជា វៀតណាម ហ្វីលីពីន ថៃ និងបណ្ដាប្រទេសផ្សេងៗទៀត។
ឯកឧត្តមវេជ្ជបណ្ឌិតឯកទេស បាទមានប្រសាសន៍លើឡើងបែបនេះក្នុងឱកាស អញ្ជើញចូលរួមក្នុង វេទិកាវិទ្យាសាស្ត្រតំបន់អាស៊ីអាគ្នេយ៍ ស្ដីពីការប្រើប្រាស់បច្ចេកទេស Southeast Asia Regional Scientific Symposium on the Percutaneous and Non-Fluoroscopic
(PAN) Procedure ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី NINGNING YANG តំណាងការិយាល័យគ្របគ្រង់កម្មវិធីរអភិវឌ្ឍន៍សមត្ថភាព នៃនាយកដ្ឋានកិច្ចការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ ឯកឧត្តម WANG WENBIN ឯកអគ្គរដ្ឋទូតវិសាមញ្ញពេញសមត្ថភាពនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Xiangbin Pan ស្ថាបនិក Pan Procedure នៃមន្ទីរពេទ្យ Fuwai ព្រមទាំង ឯកឧត្តម លោកជំទាវ ដែលអញ្ជើញមកពីបណ្ដាមន្ទីរពេទ្យផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវជាតិអន្តរជាតិជាច្រើនរូបទៀត។
ឯកឧត្តមវេជ្ជបណ្ឌិតឯកទេស តាន់ សុគុន នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ មានប្រសាសន៍បន្តថា វេទិកានេះមានរយៈពេលពីរថ្ងៃគឺពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៥
ជាមួយគ្នានេះ ឯកឧត្តម ក៏បានបង្ហាញពីកិច្ចសហប្រតិបត្តិការល្អជាមួយមន្ទីរពេទ្យប្រទេសចិន ធ្វើឱ្យមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ កាន់តែមានភាពទំនើប មានលទ្ធភាពព្យាបាលជំងឺគ្រប់ប្រភេទ ជាពិសេសកុមារមានជំងឺបេះដូងចំហពីកំណើត។
នៅក្នុងឱកាសនោះ លោកស្រី NingNing Yang បានគាំទ្រចំពោះសកម្មភាពរបស់ក្រុមគ្រូពេទ្យកម្ពុជា -ចិនដែលបានរួមគ្នានាំយកបច្ចេកវិទ្យាថ្មីៗព្យាបាលអ្នកជំងឺប្រកបដោយទំនុកចិត្ត និងប្រសិទ្ធិភាព ជាពិសេសការស្វែងរកកុមារមានជំងឺបេះចំហពីកំណើតដើម្បីព្យបាលដោយមិនគិតថ្លៃទាំងនៅក្នុងប្រទេសកម្ពុជា និងការសម្របសម្រួលទៅព្យាបាលនៅប្រទេសចិន។
ឪពុកម្តាយ អាណាព្យាបាល ដែលធ្លាប់យកកូនមកព្យាបាលជំងឺបេះដូងពីកំណើតបានអរគុណចំពោះភាគីចិន និងអ្នកពាក់ព័ន្ធដែលជួយព្យាបាលជំងឺកូនៗរបស់ពួកគាត់ឱ្យជាសះស្បើយពីជំងឺនេះ ដោយមិនអស់ថ្លៃ។
ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាលបានវាយតម្លៃខ្ពស់ចំពោះអង្គការសហប្រជាតិដែលបានគាំទ្រឱ្យមានការរៀបចំនូវវេទិកាវិទ្យាសាស្រ្តតំបន់អាស៊ីអាគ្នេយ៍ស្តីពីការប្រើប្រាស់បច្ចេកទេសនេះនៅប្រទេសកម្ពុជា។ ឯកឧត្តម បង្ហាញការជឿជាក់ថា តាមរយៈការផ្លាស់ប្តូរនូវបទពិសោធរបស់អ្នកជំនាញមកពីប្រទេសចិន និងប្រទេសផ្សេងនេះ នឹងជួយបង្កើននូវប្រសិទ្ធិភាពកាន់តែខ្លាំងសម្រាប់វិស័យសុខភិបាលកម្ពុជា ជាពិសេសមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈតែម្តង ចង់បញ្ចប់ឯកឧត្តមរដ្ឋលេខាធិការក៏បានប្រកាសបើកនៅវេទិកា វិទ្យាសាស្ត្រតំបន់អាស៊ីអាគ្នេយ៍ ស្ដីពីការប្រើប្រាស់បច្ចេកទេស ជាផ្លូវការ៕