ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញបំពាក់មេដាយជូនមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃក្រសួងព័ត៌មាន ចំនួន ២៩៨រូប ដែលមានអតតីភាពការងារ ១០ឆ្នាំឡើង មានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមក,

( ភ្នំពេញ )៖ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃក្រសួងព័ត៌មាន ចំនួន ២៩៨រូប ដែលមានអតីតភាពការងារ ១០ឆ្នាំឡើង ហើយមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមក ត្រូវបានប្រមុខរាជរដ្ឋាភិបាល ផ្តល់ជូនមេដាយ “ សំរឹទ្ធការងារ “ ហើយមេដៃទាំងអស់ត្រូវបាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើពិធីបំពាក់ជូននៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន ៕