Veiled Musician Cambodia (VMC) ជាកម្មវិធីប្រលងចម្រៀងសម័យថ្មី ដែលបញ្ចូលសិល្បៈនិងវប្បធម៌ខ្មែរ ចាប់ផ្ដើមធ្វើប្រជុំជាលើកដំបូង

ភ្នំពេញ៖ កម្មវិធី Veiled Musician Cambodia (VMC) ត្រូវបានប្រជុំជាលើកដំបូងនៅព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ នៅសាលប្រជុំរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) ដឹកនាំដោយលោក ប្រាក់ ម៉ៅម៉ូលីន ប្រធាននាយកដ្ឋានព័ត៌មានផ្សាយទៅបរទេស តំណាងឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។ កិច្ចប្រជុំនេះធ្វើឡើងក្នុងក្របខណ្ឌសហការរវាង ទូរទស្សន៍ជាតិកម្ពុជា ជាមួយក្រុមហ៊ុន Thanan Varaman Digital 21 និងក្រុមហ៊ុន Keverse។
កិច្ចប្រជុំបានផ្តោតលើចំណុចសំខាន់ៗជាចម្បងដូចជា៖
វិធីសាស្រ្តគ្រប់គ្រង និងការផលិតកម្មវិធី
ការបែងចែកការងារបច្ចេកទេស
ការជ្រើសរើសទីតាំងផលិតកម្មវិធី
ការរៀបចំផែនការផ្សព្វផ្សាយ
ការរចនារបៀបនាំអោយកម្មវិធីនេះស្របតាមប្រពៃណីទំនៀមទំលាប់ខ្មែរ
កម្មវិធី Veiled Musician Cambodia (VMC) មានបំណងស្វែងរកសិល្បករជំនាន់ថ្មីដែលមានទេពកោសល្យក្នុងការរួមបញ្ចូលវប្បធម៌ខ្មែរជាមួយនឹងសិល្បៈសម័យទំនើប។ ការជ្រើសរើសបេក្ខជននឹងចាប់ផ្ដើមក្នុងខែសីហា ឆ្នាំ ២០២៥ ដោយបេក្ខជនទាំងពីរភេទ មានអាយុពី ១៦ ដល់ ២៧ ឆ្នាំ អាចដាក់ពាក្យចូលរួមបាន។
បេក្ខជនដែលទទួលបានជ័យលាភីក្នុងការប្រកួតនៅកម្ពុជា នឹងត្រូវតំណាងប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតបន្តនៅប្រទេសកូរ៉េ។
សូមពង្រឹងការតាមដានព័ត៌មានបន្ថែម អំពីការចុះឈ្មោះ កាលបរិច្ឆេទ និងលក្ខខណ្ឌនានា តាមរយៈ ផេកផ្លូវការរបស់ទូរទស្សន៍ជាតិកម្ពុជា (TVK)។
សូមអរគុណ!