តុលាការកូរ៉េខាងត្បូងអនុម័តដីការចាប់ខ្លួនលោក Yoon Suk Yeol អតីតប្រធានាធិបតីជាថ្មីម្តងទៀត! ជុំវិញការប្រើប្រាស់ច្បាប់អាជ្ញាសឹក ខុសកាលៈទេសៈនិងព្យាយាមបំផ្លាញភស្តុតាង

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះតុលាការកូរ៉េខាងត្បូងបានអនុម័តលើដីការចាប់ខ្លួនជាថ្មីលើអតីតប្រធានាធិបតីកូរ៉េលោក Yoon Suk Yeol ពីបទ ចោទប្រកាន់ទាក់ទងនឹងការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់គាត់កាលពីខែធ្នូឆ្នាំ២០២៤។ តុលាការធម្មនុញ្ញកូរ៉េកំពុងទទួលយកការអះអាងរបស់ព្រះរាជអាជ្ញា ជាពិសេសបានបញ្ជាក់ថាលោកពិតជាមានពិរុទ្ធក្នុងការបំផ្លិចបំផ្លាញភស្តុតាងផងដែរ។ ដីកាចាប់ខ្លួនពីតុលាការកណ្តាលក្រុងសេអ៊ូលបានបញ្ជូនទៅកាន់លោក Yoon ឲ្យត្រឡប់ទៅកាន់មន្ទីរឃុំឃាំងក្បែររដ្ឋធានីវិញផងដែរ។ ស្ថានភាពនេះវាកើតឡើងជា៤ខែមុន បន្ទាប់ពីការដោះលែងរូបលោកក្នុងខែមីនា និងនៅពេលដែលតុលាការបានសម្រេចលុបចោលការចាប់ខ្លួនលោកកាលពីខែមករា ហើយលោកក៏បានត្រូវបានគេអនុញ្ញាតឱ្យចូលសវនាការបំភ្លឺពីបទបះបោរ និង សម្រេចឲ្យនៅក្រៅឃុំដែរ។ ករណីព្រហ្មទណ្ឌរបស់លោក Yoon កំពុងត្រូវបានចាត់ចែងដោយក្រុមអ្នកស៊ើបអង្កេតដែលកំពុងបន្តចោទប្រកាន់លោកបន្ថែមទៀតលើការជំរុញរបបផ្តាច់ការ រួមទាំងការរារាំងមុខងារផ្លូវការ ការរំលោភបំពានអំណាច និងការក្លែងបន្លំឯកសារផ្លូវការជាដើម។ ក្រុមអ្នកស៊ើបអង្កេតរបស់លោក Cho បានសាកសួរលោកចំនួនពីរដង មុនពេលដាក់សំណើសុំដីកាចាប់ខ្លួនលោកទៅកាន់តុលាការកាលពីថ្ងៃអាទិត្យនេះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ