ពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នារវាង សាលាតះហ្វីសហ្ស៊ុលគួរអានអាន់នូរ កម្ពុជា និងPTIQ UNIVERSITY OF JAKARTA INDONESIA

ឯកឧត្តម សុះ រ៉ហ្វាត សមាជឹកក្រុមប្រឹក្សាខេត្ត និងជាប្រធានសាលាតះហ្វីសហ្ស៊ុលគួរអានអាន់នូរ កម្ពុជា ឯកឧត្តម ម៉ាត់ ហ្គោហ្វូត បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណ:រវាងសកលវិទ្យាល័យ PTIQ UNIVERSITY OF JAKARTA INDONESIA នាព្រឹកថ្ងៃទី០៩ខែកក្កដា ឆ្នាំ២០២៥នៅសាលប្រជុំវិហារអ៊ីសតីកម៉ះ ដែលស្ថិតនៅភូមិតាប៉ាវបំពេញទេស(ជ្រៃមីន) ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់  ប្រតិភូប្រទេស ឥណ្ដូណេស៊ី ដឹកនាំដោយ Dr.Syamsul Bahri Tanrere (សាកលវិទ្យាធិការទី២) ប្រតិភូចំនួន៣៤រូប លោក លោកស្រី ដែលពាក់ព័ន្ធជាច្រើនរូបផង។

ឯកឧត្តម សុះ រ៉ហ្វាត សមាជឹកក្រុមប្រឹក្សាខេត្តនិងជាប្រធានសាលា បានមានប្រសាសន៍លើកឡើងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពទំនាក់ទំនងរវាងការងារ និងបញ្ជូន សិស្សានុសិស្សនៅប្រទេសកម្ពុជាទៅសិក្សាសកលវិទ្យាល័ PTIQ UNIVERSITY OF JAKARTA INDONESIAផងដែរ។

      

ឯកឧត្តម បានបន្តថាដើម្បីពង្រឹងមិត្តភាព និងអភិវឌ្ឍទំនាក់ទំនងរវាងសាកលវិទ្យាល័យ PTIQ នៃទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី និងសាលាតះហ្វីសហ្ស៊ុលគួរអានអាន់នូរកម្ពុជា ( Madrasah Tahfizul Qur’an Annur Cambodia លើវិស័យអប់រំសិក្សា ទាំងពីរភាគីបានឯកភាពគ្នាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណងពង្រឹងកម្មសិក្សា និងលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមករវាងភាគីទាំងពីរ,ការផ្លាស់ប្តូរសាស្ត្រាចារ្យសិកស្សា និងផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់សមាជិកវិទ្យាស្ថាន និងអ្នកស្រាវជ្រាវ, ជំរុញកិច្ចសហប្រតិបត្តិការសិក្សានៅក្នុងសេវាសហគមន៍ និងការអប់រំបន្ត បន្ថែមពីលើកម្មវិធីបណ្តុះបណ្តាល ដើម្បីអភិវឌ្ឍជំនាញរបស់វិទ្យាស្ថាន, ការផ្លាស់ប្តូរទស្សនកិច្ចរបស់និស្សិត ការផ្លាស់ប្តូរទស្សនកិច្ចរបស់និស្សិតបញ្ចប់ការសិក្សា,ការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់និស្សិតថ្នាក់បរិញ្ញាបត្រ,ផ្លាស់ប្តូរអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ,អនុបណ្ឌិត និងបណ្ឌិត,កិច្ចសហប្រតិបត្តិការស្រាវជ្រាវ ពង្រឹងមធ្យោបាយនៃកិច្ចសហប្រតិបត្តិការក្នុងគម្រោងស្រាវជ្រាវ ,ការផ្លាស់ប្តូរអ្នកស្រាវជ្រាវពង្រឹងរបៀបនៃកិច្ចសហប្រតិបត្តិការនៅក្នុងសម្ភារៈស្រាវជ្រាវ,ការផ្លាស់ប្តូរប្រភពព័ត៌មាន និងការអប់រំ ក៏ដូចជាសម្ភារៈវិទ្យាសាស្ត្រ និងសិក្សាក្នុងទម្រង់ឌីជីថល,ការសហការគ្នាក្នុងការអភិវឌ្ឍន៍កម្មវិធីសិក្សា និងផែនការនិងកិច្ចព្រមព្រៀងទាក់ទងនឹងការអនុវត្ត ឬការដាក់បញ្ចូលសកម្មភាពជាក់លាក់ដោយផ្អែកលើ MoU នេះនឹងត្រូវធ្វើឡើងដោយឯករាជ្យរវាងមហាវិទ្យាល័យនិងនាយកដ្ឋានជំនាញ ដែលអនុវត្តសកម្មភាពទាំងនោះដែលMoU នេះមានសុពលភាពរយៈពេលប្រាំឆ្នាំចាប់ពីថ្ងៃដែលភាគីទាំងពីរយល់ព្រម។

បើតាមប្រសាសន៍របស់ឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ដោយស្របតាមគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនៅអាណត្តិទី៧នេះ ផ្តោតលើមុំចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបចេ្ចកវិទ្យា ដែលគោលនយោបាយក្នុងមុំទី១សំដៅដល់ការអភិវឌ្ឍន៍ធនធានមនុស្ស ហើយការចុះអនុស្សរៈក្នុងថ្ងៃនេះគឺជាការចូលរួមចំណែកមួយជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ធនធានមនុស្សផងដែរ។

ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃសាលាតះហ្វីសហ្ស៊ុលគួរអានអាន់នូរ កម្ពុជាផងដែរ ដែលកន្លងមកបានយកចិត្តទុកដាក់លើកិច្ចការងារអប់រំ និងការនាំកិច្ចសហប្រតិបត្តិការល្អជាមួយអន្តរជាតិលើការអប់រំ៕