អំឡុងពេលទស្សនកិច្ចនៅទីក្រុង២របស់ខេត្ត Shanxi លោកប្រធានាធិបតី Xi Jinping សង្កត់ធ្ងន់ថា៖ ការលើកកម្ពស់សេដ្ឋកិច្ចឱ្យរីកចម្រើនពិតប្រាកដគឺត្រូវផ្តល់ការងារដ៏រឹងមាំដល់ប្រជាជន

ប្រធានាធិបតីចិនលោក Xi Jinping បានធ្វើទស្សនកិច្ចត្រួតពិនិត្យទីក្រុង Yangquan និង Taiyuan ក្នុងខេត្ត Shanxi ភាគខាងជើងប្រទេសចិននៅថ្ងៃច័ន្ទ និង ថ្ងៃអង្គារនេះដោយលោកបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញទំនើបកម្មរបស់ចិនបន្ថែមទៀត។ លោក Xi ក្នុងនាមជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមបានទៅទស្សនាទបរិវេណវិមានមួយក្នុងទីក្រុង Yangquan និងបានគោរពវិញ្ញាណក្ខន្ធវីរៈបុរសនៃកងទ័ពផ្លូវទី៨ ដែលបានប្រយុទ្ធគ្នានិងពលីជីវិតរបស់ពួកគេនៅក្នុងយុទ្ធនាការពារទឹកដីរាប់រយកងវរសេនាធំឯណោះ។ កម្មវិធីនេះធ្វើឡើងនៅភាគខាងជើងប្រទេសចិនចន្លោះខែសីហា ឆ្នាំ ១៩៤០ ដល់ខែមករា ឆ្នាំ ១៩៤១ ដោយយុទ្ធនាការនេះគឺជាការវាយលុកជាយុទ្ធសាស្ត្រដ៏ធំ និងរយៈពេលវែងបំផុតដែលបានចាប់ផ្តើមដោយកងទ័ពផ្លូវទី៨នៅភាគខាងជើងប្រទេសចិនចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមតស៊ូរបស់ប្រជាជនដែលដឹកនាំដោយបក្សប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន។ ពេលនោះគេបានមើលឃើញកងទ័ពប្រហែល ២សែននាក់មកពីកងវរសេនាធំចំនួន ១០៥ក្រុមបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងអ្នកឈ្លានពាន។ បន្ទាប់មក លោក Xi បានទៅទស្សនាសាលរំលឹកវិញ្ញាណក្ខន្ធមួយ ដើម្បីរំលឹកដល់យុទ្ធនាការដ៏សំខាន់នេះ ជាកន្លែងដែលលោកបានសន្ទនាយ៉ាងកក់ក្តៅជាមួយសិស្ស និងបុគ្គលិកនៅទីនោះ។ ថ្លែងទៅកាន់សិស្សានុសិស្សដែលមកទស្សនាការតាំងពិព័រណ៌នោះ លោក Xi បានអំពាវនាវដល់យុវជនជំនាន់ក្រោយត្រូវបន្តរក្សានូវមរតកបដិវត្តន៍ ហើយក្រោកឈរឡើងដើម្បីបំពេញភារកិច្ចកសាងជាតិឡើងវិញ។ លោក Xi បាននិយាយថា “ក្តីសង្ឃឹមរបស់យើងគឺស្ថិតនៅលើអ្នកជំនាន់ក្រោយ ហើយអនាគតគឺជារបស់អ្នកទាំងអស់គ្នា ។ នៅពេលចុះពិនិត្យមើលក្រុមហ៊ុនផលិតសន្ទះបិទបើកនៅ Yangquan នៅពេលរសៀលនោះដែរ លោក Xi បានទទួលរបាយការណ៍ដោយសង្ខេបអំពីវឌ្ឍនភាពរបស់ខេត្តនេះក្នុងការផ្លាស់ប្តូរឧស្សាហកម្ម និងការធ្វើឱ្យប្រសើរឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោកក៏បានសិក្សាអំពីការផលិត និងការលក់ផលិតផលសន្ទះបិទបើកមួយចំនួននៅក្នុងសិក្ខាសាលារបស់ក្រុមហ៊ុននោះដែរ។ ជាការកត់សម្គាល់បានឲ្យដឹងថាការអភិវឌ្ឍន៍ឧស្សាហកម្មរបស់ប្រទេសចិននាពេលបច្ចុប្បន្ននេះពឹងផ្អែកលើបច្ចេកវិទ្យាទំនើប និងឧបករណ៍សម្រាប់ការកែច្នៃថ្មី ដោយ លោក Xi បានលើកទឹកចិត្តបុគ្គលិក និងកម្មកររបស់ក្រុមហ៊ុនឱ្យចូលរួមចំណែកបន្ថែមទៀតដល់កម្លាំងផលិតកម្មដែលកំពុងរីកចម្រើនក្នុងប្រទេសចិន។ លោកបានមានប្រសាសន៍ថា “ការលើកកម្ពស់សេដ្ឋកិច្ចពិតប្រាកដអាចអភិវឌ្ឍន៍ប្រទេសទៅបាន ដោយផ្អែកលើការផ្តល់ការងារដ៏រឹងមាំដែលធ្វើឱ្យប្រទេសរបស់យើងកាន់តែរីកចម្រើន។ អ្នកគួរតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីសម្រេចបាននូវទំនើបកម្មរបស់ចិន និងធានាឱ្យប្រជាជនរស់នៅប្រកបដោយសុភមង្គល”៕

 

សម្រួលអត្ថបទ៖ Borinika Sopharin Em