លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈជូបសម្តែងការគួរសមជាមួយប្រធានគណ:កម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៧

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈជូបសម្តែងការគួរសមជាមួយប្រធានគណ:កម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៧
នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នាទីស្នាក់ការកណ្តាលនៃអង្គការយូណេស្កូ ទីក្រុងប៉ារីស ប្រទេសបារាំង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៤៧នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានចូលជួបសម្តែងការគួរសមជួបពិភាក្សាជាមួយឯកឧត្តម សាស្ត្រាចារ្យ Nikolay Nenov ដើម្បីបង្ហាញអំពីបំណងល្អរបស់កម្ពុជាក្នុងការចូលរួមចំណែកលើកកម្ពស់តួនាទីរបស់គណ:កម្មាធិការបេតិកភណ្ឌពិភពលោក ក៏ដូចជាការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេរភាគីលើផ្នែកវប្បធម៌ និងបេតិកភណ្ឌ។
ឯកឧត្តម សាស្ត្រាចារ្យ Nikolay Nenov បានរំលឹកអំពីទំនាក់ទំនងល្អរវាងកម្ពុជា និងប្រទេសប៊ុលហ្គារីកាលពីអតីតកាល និងបានសន្យាគាំទ្រ ព្រមទាំងជំរុញឱ្យមានកិច្ចសហការជាមួយកម្ពុជាលើវិស័យវប្បធម៌ និងបេតិកភណ្ឌផង៕