ការស្ថាបនាប្រព័ន្ធផ្លូវថ្មី ប្រវែង៩៣១ម៉ែត្រ ជាផ្លូវយុទ្ធសាស្ត្រក្នុងទំនាក់ទំនងចរាចរ វិថីបុរីអង្គរ មកកែងមហាវិថីមិត្តភាព ភ្នំពេញ ហានណូយ ស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

គិតត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ ជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបានសហការជាមួយក្រុមហ៊ុនមានស្នាដៃ (LNSK) បានបញ្ជាក់ថា ការស្ថាបនាចាក់ជាបេតុងឆ្អឹងដែក១២លី ទទឹង១២ម៉ែត្រថ្មី កម្រាស់២តឹក ប្រវែងបណ្តាយ ៩៣១ម៉ែត្រ និងចិញ្ចើមផ្លូវ គឺជាយុទ្ធសាស្រ្តសំខាន់ក្នុងការជួយទាញរំដោះចរាចរណ៍ អោយកាន់តែប្រសើថែមទៀត ពីតំបន់ក្រសួងដែនដី ផ្លូវលេខ៥៩៨ តំបន់បុរីមេគង្គលែន ជាពិសេសលំហូចរាចរណ៍កំណាត់មហាវិថីមិត្តភាព ភ្នំពេញ ហានណូយ និងវិថីបុរី អង្គរ បានផ្តើមដំណើរការចាក់ជាបេតុង ប្រកបដោយគុណភាព និងសុវត្ថិភាពការងារ ។
មន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុន LNSK អនុវត្តន៍គម្រោង សំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅលើដងផ្លូវអន្លង់ហ្ងានថ្មីនេះ សូមមេត្តា គោរពច្បាប់ចរាចរណ៍ និងចូលរួមថែរក្សាអនាម័យបរិស្ថាន តាមផ្លូវនានា ជាពិសេសចូលរួមទុកដាក់សំរាមអោយបានត្រឹមត្រូវ ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងមានសុវត្ថិភាពខ្ពស់ ៕