ប្រទេសចិនពង្រីកលំហូចូលនៃចរន្តទេសចរណ៍សកលដោយគ្មានទិដ្ឋាការ ឬ VISA សម្រាប់ប្រទេសជាង៧០នៅទូទាំងពិភពលោក ដើម្បីជម្រុញសេដ្ឋកិច្ច និង Soft Power របស់ខ្លួន

ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅកាន់ប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះបានប្រកាសនិងសម្រេចបន្ធូរបន្ថយគោលនយោបាយផ្តល់ទិដ្ឋាការរបស់ខ្លួនដល់កម្រិតខ្ពស់មិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន៧៤ បច្ចុប្បន្ននេះអាចចូលទៅកាន់ប្រទេសចិនបានរហូតដល់លើសពី៣០ថ្ងៃដោយមិនចាំសុំទិដ្ឋាការ ឬ VISA ឡើយ! ដែលស្ថានភាពនេះបានធ្វើឲ្យចំនួនភ្ញៀវទេសចរបរទេសកើនឡើងយ៉ាងខ្លាំងពីបទប្បញ្ញត្តិមុនៗ។ រដ្ឋាភិបាលចិនបាននឹងកំពុងពង្រីកលំហូរចូលដោយគ្មានទិដ្ឋាការជាលំដាប់លំដោយក្នុងបំណងជំរុញវិស័យទេសចរណ៍ សេដ្ឋកិច្ច និងអំណាចទន់ ឬ Soft Power របស់ខ្លួនដែរ។ លោក Georgi Shavadze ជនជាតិហ្សកហ្ស៊ី រស់នៅក្នុងប្រទេសអូទ្រីស បាននិយាយនៅក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះទៅកាន់ប្រាសាទឋានសួគ៌ក្នុងទីក្រុងប៉េកាំងថា “នេះជាយុទ្ធនាការដ៏អស្ចារ្យពិតជាជួយដល់អ្នកដំណើរបានច្រើនណាស់មកកាន់ប្រទេសចិន ពីព្រោះទិដ្ឋាការគឺជាការរំខានមួយសម្រាប់ពួកគេ។ ខណៈដែលតំបន់ទេសចរណ៍ភាគច្រើននៅតែសំបូរបែបពោរពេញទៅដោយអ្នកទេសចរក្នុងស្រុកច្រើនជាងជនបរទេសដែរ ហើយក្រុមហ៊ុនទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍ពេលនេះកំពុងត្រៀមខ្លួនសម្រាប់លំហូរចូលកាន់តែច្រើនក្នុងក្តីរំពឹងទុកថាពួកគេអាចទៅកម្សាន្តក្នុងរដូវក្តៅដែលនឹងមកដល់ក្នុងប្រទេសចិននាពេលខាងមុខ។ ចំណែកលោក Gao Jun មគ្គុទ្ទេសក៍ទេសចរណ៍ដែលនិយាយភាសាអង់គ្លេសជើងចាស់មួយរូបដែលមានបទពិសោធន៍ជាង២០ឆ្នាំបាននិយាយថា “ខ្ញុំពិតជារំភើបជាមួយនឹងដំណើរទេសចរណ៍ និងត្រូវបន្តភាពតស៊ូរបស់ពួកយើងនៅក្នុងពេលនេះ ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង! លោកបានបើកអាជីវកម្មថ្មីមួយដើម្បីបណ្តុះបណ្តាលអ្នកដែលចាប់អារម្មណ៍ក្លាយជាមគ្គុទ្ទេសក៍ទេសចរណ៍ដែលនិយាយភាសាអង់គ្លេសឲ្យបានស្ទាត់ជំនាញដែរ។ លោកបាននិយាយថា “ខ្ញុំមិនអាចដោះស្រាយវាដោយខ្លួនឯងទាំងអស់បានទេ។ បន្ទាប់ពីការលុបចោលនៃស្ថានការរឹតបន្តឹងកូវីដ១៩ ប្រទេសចិនបានបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ភ្ញៀវទេសចរនៅដើមឆ្នាំ ២០២៣ ប៉ុន្តែមានតែមនុស្សជាង១៣.៨លាននាក់ប៉ុណ្ណោះបានមកទស្សនានៅប្រទេសចិន គឺតិចជាងពាក់កណ្តាលនៃចំនួន៣១.៩លាននាក់ក្នុងឆ្នាំ ២០១៩ មុនស្ថានភាពនៃជំងឺរាតត្បាតទៅទៀត។ នៅក្នុងខែធ្នូ ឆ្នាំ ២០១៣កន្លងទៅប្រទេសចិនបានប្រកាសពីការចូលដោយគ្មានទិដ្ឋាការដែរសម្រាប់ពលរដ្ឋមកពីប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ អេស្ប៉ាញ និងម៉ាឡេស៊ី។ ស្ទើរតែទាំងអស់នៃទ្វីបអឺរ៉ុបត្រូវបានបន្ថែមចាប់តាំងពីពេលនោះមក។ និងអ្នកធ្វើដំណើរមកពីប្រទេសចំនួនប្រាំនៅអាមេរិកឡាទីន និងអ៊ូសបេគីស្ថានក៏មានសិទ្ធិទទួលបានទិដ្ឋភាព Free កាលពីខែមុនដែរ បន្ទាប់មកមាន៤ប្រទេសនៅមជ្ឈិមបូព៌ា ប៉ុន្តែពេលនេះគឺរដ្ឋាភិបាលចិនបើកចំហររហូតដល់ទៅជាង៧០ប្រទេស និងនៅថ្ងៃទី១៦ ខែកក្កដាបន្ថែមជាមួយទិដ្ឋការ Free ពីប្រទេស Azerbaijan ថែមទៀតផង៕

 

សម្រួលអត្ថបទ៖ Borinika Sopharin Em