ឧបការីរដ្ឋមន្រ្តីការបទេសចិនគូសបញ្ជាក់ប្រសាសន៍របស់លោកប្រធានាធិបតី Xi នៅចំពោះមុខអ្នកសារព័ត៌មាន១២០នាក់ថា៖ ប្រវត្តិសាស្ត្រគួរតែត្រូវដើរទៅមុខ មិនមែនដើរថយក្រោយនោះទេ ពិភពលោកគួរតែរួបរួមគ្នា មិនបែកបាក់គ្នា

ស្វាគមន៍ពិធីបិទវគ្គជាផ្លូវការនៃមជ្ឈមណ្ឌលទំនាក់ទំនងសារព័ត៌មានអន្តរជាតិចិនឆ្នាំ២០២៥ក្រោមអធិបតីភាព ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសចិន និង ប្រធាន CPDA ជាមួយអ្នកសារព័ត៌មានជិត១២០នាក់ ដែលមកពី១០១ប្រទេសផ្សេងគ្នាដែលបានឆ្លងកាត់និងចូលរួមក្នុងយ៉ាងសកម្មក្នុងរយៈពេលជាង៤ខែមកនេះ ក្នុងបេសកកម្មរាយការណ៍នូវស្ថានភាពពិតពួកគេនៅទូទំងប្រទេសចិនទៅកាន់ពិភពលោក។ ក្នុងរយៈពេលជាង៤ខែកន្លងមកនេះ អ្នកសារព័ត៌មានទាំងអស់បានធ្វើដំណើរទៅកាន់ខេត្តចំនួន១៩ មានទាំងតំបន់ស្វយ័ត ទីក្រុងបុរាណសម័យ និងតំបន់រដ្ឋបាលពិសេសហុងកុងដែរ ដោយក្នុងនោះអ្នកសារព័ត៌មានកម្ពុជាបានផ្លាស់ប្តូរក្នុងវគ្គនេះមានចំនួន៣រូបដោយមកពី សារព័ត៌មាន Khmer Time AKP និង TVK។ តាមរយៈរូបភាពចេញពីកាមេរ៉ាទូរស័ព្ទដៃ ឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទ និងសំណេរចេញពីតថភាពរបស់អ្នកសារព័ត៌មានទាំងអស់ត្រូវបានចងក្រងឯកសារអំពីការអភិវឌ្ឍន៍តំបន់ចម្រុះរបស់ប្រទេសចិន និងជីវិតប្រជាជនចិនជាច្រើនរាប់មិនអស់ច្រើនជាង៥០០០ព័ត៌មានសម្រាប់ណែនាំដល់ពិភពលោកអំពីទស្សនវិស័យជាអភិបាលកិច្ច គោលការណ៍ការទូត និងវិធីសាស្រ្តក្នុងការទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិរបស់ប្រទេសចិនដែរ។
លោក Wu Hailong ជាប្រធាន ហៅកាត់ថាCPDAបាន ថ្លែងសុន្ទរកថាដោយបង្ហាញភក្តីភាពយ៉ាងស្មោះស្ម័គ្រដល់អង្គភាពសារព័ត៌មានបរទេសទាំងអស់សម្រាប់តួនាទីរបស់ពួកគេក្នុងការពង្រីកសំឡេងរបស់ប្រទេសចិនទៅកាន់ទូទាំងពិភពលោក។ ដោយលោកបានបញ្ជាក់បន្ថែមថា៖ លោកអ្នកបានជួយណែនាំដល់ពិភពលោកអំពីទស្សនវិស័យនៃភាពអភិបាលកិច្ច គោលការណ៍ការទូត និងវិធីសាស្រ្តក្នុងការទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិរបស់ប្រទេសចិនយ៉ាងច្រើនសន្ធឹកសន្ធាប់។ ខ្ញុំពិតជាយល់នូវគុណតម្លៃការងាររបស់លោកអ្នក និងជីវិតរបស់លោកអ្នកដែលស្ថិតនៅក្នុងប្រទេសចិន និងប្រព័ន្ធផ្សព្វផ្សាយចិន ជាមួយនឹងវីដេអូខ្លីៗមួយចំនួន ថែមទាំងមាននិន្នាការជាច្រើនទៀតនៅលើវេទិកាបណ្តាញសង្គមក្នុងស្រុក រួមទាំងបទពិសោធន៍ដ៏រីករាយរបស់យើងទាំងអស់គ្នា! លោកអ្នកពិតជាធ្វើបានល្អណាស់ សូមកោតសរសើរដោយស្មោះ។
ចំណែកលោក Hong Lei ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស តំណាងដ៏ខ្ពង់ខ្ពស់រដ្ឋមន្រ្តីការបរទេសចិន ក៏បានថ្លែងសុន្ទរកថាចំណាប់អារម្មណ៍របស់លោកនៅក្នុងពិធីជួបជុំ និង បិទវគ្គនេះផងដែរ ដោយលោកបានស្ញើចសរសើរអ្នកសារព័ត៌មានទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រកួតប្រជែងលើស្លាបប៉ាកាសំណេរព័ត៌មានរហូតដល់ជាង៥០០០ព័ត៌មាន គឺជាចំនួនដ៏ច្រើនក្នុងរយៈពេលជាង៤ខែនេះ សម្រាប់កិច្ចការកសាងស្ពានចំលងឲ្យកាន់តែរឹងមាំរបន្ថែមទៀតវាងប្រទេសចិន និងពិភពលោកខាងត្បូង។ លោកបានមានប្រសាសន៍ថា “ខ្ញុំសូមអរគុណចំពោះការគាំទ្រដ៏រឹងមាំរបស់អ្នក អរគុណសម្រាប់កម្មវិធី CIPCC ដែលបានក្លាយជាស្ពានចំលងដ៏សំខាន់មួយសម្រាប់សម្រួលដល់ការផ្លាស់ប្តូរនានារវាងប្រទេសចិន និងប្រទេសផ្សេងៗនៅលើពិភពលោក និងជាបង្អួចគន្លឹះបន្ថែមសម្រាប់ពិភពលោកក្នុងការយល់កាន់តែច្បាស់អំពីប្រទេសចិន។ ចូរយើងទំាងអស់គ្នាបន្តធ្វើការងារនេះជាមួយគ្នាដើម្បីធានាឱ្យបាននូវភាពជោគជ័យកាន់តែច្រើនឡើង។ លោក Hong បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តជាសកលរបស់ប្រទេសចិន និងបានសង្កត់ធ្ងន់ពីរបៀបនៃកំណើនរបស់ខ្លួនបានបង្កើតជាឱកាសសម្រាប់ប្រជាជាតិដទៃទៀតផងដែរ។ លោកបានមានប្រសាសន៍ថា “យើងនឹងបង្កើតឱកាសកាន់តែច្រើនសម្រាប់ពិភពលោក តាមរយៈការអភិវឌ្ឍន៍ផ្ទាល់ខ្លួនរបស់យើង ហើយយើងនឹងបន្តធ្វើជាយុថ្កាដ៏រឹងមាំ និងជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចពិភពលោកដែរ។ យើងប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍ខ្លួនប្រកបដោយគុណភាពខ្ពស់ ជំរុញកម្លាំងជំរុញនៃកំណើនតាមរយៈភាពច្នៃប្រឌិតថ្មី បច្ចេកវិទ្យាដែលកំពុងរីកចម្រើន និងកម្មវិធីរបស់វិវឌ្ឍន៍ឥតឈប់ឈររបស់ពួកគេ”។ លើសពីនេះលោក Hong ក៏បានគូសបញ្ជាក់អំពីទស្សនវិជ្ជារបស់លោកប្រធានាធិបតីចិន Xi Jinping អំពីកិច្ចសហប្រតិបត្តិការពិភពលោកថា៖ ប្រវត្តិសាស្ត្រគួរតែត្រូវដើរទៅមុខ មិនមែនដើរថយក្រោយនោះទេ ពិភពលោកគួរតែរួបរួមគ្នា មិនបែកបាក់គ្នា មនុស្សជាតិក៏មិនត្រូវដើរថយក្រោយចំពោះច្បាប់ព្រៃនោះដែរ ប៉ុន្តែគួរតែឈរឲ្យមាំជាមួយគ្នាដើម្បីកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិយើង។ អនាគតរួមរបស់ប្រទេសចិន គឺនឹងនៅ និង តែងតែជាសមាជិកនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ យើងត្រៀមខ្លួនជាស្រេចដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែងជាមួយបណ្តាប្រទេស Global South ផ្សេងទៀត ដើម្បីជំរុញការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព យើងខិតខំរួមគ្នាដោយសន្តិភាពរវាងអរិយធម៌ លើកកំពស់សន្តិភាព និងស្ថិរភាព និងលើកកម្ពស់វិបុលភាព សន្តិភាព និងវឌ្ឍនភាពសម្រាប់ទាំងអស់គ្នា៕
សម្រួលអត្ថបទ៖ Borinika Sopharin Em