ក្រុមហ៊ុន MVA Qnet ចូលរួមឧបត្ថម្ភគាំទ្រវិស័យកីឡាបាល់ទាត់ និងផ្តល់ការរស់នៅប្រកបដោយភាពសុខដុមរមនាដល់ប្រជាជនកម្ពុជា

ក្នុងកម្មវិធីខែលការពារបាល់ទាត់របស់ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី Malaysian Embassador’s Football Shield នៅវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ក្រុមហ៊ុន MVA Qnet បានចូលរួមសហការឧបត្ថម្ភគាំទ្រដល់វិស័យកីឡាបាល់ទាត់ និងផ្តល់ការរស់នៅប្រកបដោយភាពសុខដុមរមនាដល់ប្រជាជនកម្ពុជា តាមរយៈការដាក់តាំងបង្ហាញនូវផលិតផលប្រើប្រាស់របស់ខ្លួនដល់សាធារណជន ក្រោមវត្តមានឯកឧត្តម សាឡា អ៊ីសា Salah Essa អគ្គកុងស៊ុលកិត្តិយសនៃសាធារណរដ្ឋស៊ីបប្រចាំកម្ពុជា។
ឯកឧត្តម សាឡា អ៊ីស្សា បានវាយតំលៃខ្ពស់លើវិស័យបាល់ទាត់នៅកម្ពុជាថាមានការរីកចម្រើនលើគ្រប់កម្រិត ទាំងកំរិតជាតិ ថ្នាក់តំបន់ រឺស្ថាប័ននានា ដែលទាំងនេះបានបង្ហាញពីការចូលរួម និងយល់ដឹងរបស់ប្រជាពលរដ្ឋពីការថែរក្សាសុខភាព សាមគ្គីភាព ឥរិយាបថ និងទំនាក់ទំនងល្អក្នុងការប្រាស្រ័យទាក់ទង និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា។
ឯកឧត្តម បានបន្តថា កីឡាមិនត្រឹមតែបានផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងប្រទេសមួយនិងប្រទេសមួយ ស្ថាប័នមួយនិងស្ថាប័នមួយប៉ុណ្ណោះទេ តែបានផ្តល់នូវប្រយោជន៍យ៉ាងច្រើនដល់មនុស្សដូចជា៖ បរិយាកាសរីករាយ មិត្តភាព និងភាតរភាព រាងកាយមាំមួនល្អ និងលូតលាស់បានល្អ មានភាពរហ័សរហួន សុខភាពល្អ បញ្ញាឈ្លាសវៃ និងសមត្ថភាពការពារខ្លួន អាចរកបាននូវប្រាក់កម្រៃ និងចំណូលផ្ទាល់ខ្លួនសម្រាប់ផ្គត់ផ្គង់គ្រួសារ និងនាំមកនូវកិត្តិយសសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិផងដែរ ។
ក្នុងកម្មវិធីនេះ តំណាងក្រុមហ៊ុន MVA Qnet បានឲ្យដឹងថា Qnet ជាក្រុមហ៊ុនផ្គត់ផ្គង់ក្នុងការរស់នៅដោយមានផលិតផលចម្រុះត្រូវបានបង្កើតឡើងរយៈពេលជាង 20 ឆ្នាំមកហើយក្នុងប្រតិបត្តិការរបស់ខ្លួន និងមានវត្តមាននៅក្នុងប្រទេសជាង 30 ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ Qnet បាននាំយកនូវផលិតផលប្រណីតជាច្រើនដូចជា នាឡិកា គ្រឿងអលង្ការគុណភាពខ្ពស់ សម្ភារៈប្រើប្រាស់ផលិតនៅអឺរ៉ុប និងអាស៊ី អាហារបំប៉ន វីតាមីន និងគ្រឿងសម្អាងដើម្បីបង្កើនសុខមាលភាពក្នុងការរស់នៅ។ បន្ថែមពីនេះ ក៏មាន Home care solutions ជាផលិតផលដោះស្រាយការថែទាំតាមផ្ទះ ប្រព័ន្ធបន្សុទ្ធទឹក និងខ្យល់ រចនាឡើងក្នុងការកែលម្អជីវភាពរស់នៅប្រចាំថ្ងៃ។ អស់រយៈពេលជាងមួយទសវត្សរ៍មកនេះ Qnet បានចូលរួមឧបត្ថម្ភជាផ្លូវការព្រឹត្តិការណ៍សកលដូចជា Africa cup of national បានសហការជាមួយស្ថាប័នល្បីៗ ដូចជា mancity football club ហើយនៅថ្ងៃនេះ ក៏បានសហការជាមួយអាជ្ញាធរមីនកម្ពុជា ចូលរួមប្រកួតកីឡាបាល់ទាត់ផងដែរ៕