ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈជាច្រើនមុខប្រេងកាត និងបច្ច័យ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសប្បុរសជននានា ត្រូវបាននាំទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅចំនួន៣វត្ត ក្នុងមូលដ្ឋានខេត្តស្វាយរៀង

ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈជាច្រើនមុខប្រេងកាត និងបច្ច័យ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមទាំងសប្បុរសជននានា ត្រូវបាននាំទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅចំនួន៣វត្ត ក្នុងមូលដ្ឋានខេត្តស្វាយរៀង។ ក្នុងនោះសម្រាប់វត្តនីមួយៗទទួលបានបច្ច័យចំនួន ១៥០.០០០០រៀល។

អំណោយនេះត្រូវបានឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន និងលោកជំទាវ​ .ឧត្តមសេនីយ៏ឯក​សុិន​ ​ស៊ន​និងលោកជំទាវ! តំណាងនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀងនាយករងឧទ្ទកាលយ័សម្តេចធិបតីនាយករដ្ឋមន្ត្រីនិងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងលោកជំទាវ ប៉ែន​ចាន្នី​  បាននាំយកទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងទីអារាមចំនួន៣ ក្នុងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ដែលប្រារព្វធ្វើឡើងរួមគ្នានៅទីអារាមវត្តនិគ្រោធការាម ស្ថិតក្នុងសង្កាត់ច្រកម្ទេស.ក្រុងបាវិត.ខេត្តស្វាយរៀង។

ទីអារាមទាំង៣ដែល ទទួលបានទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ បច្ច័យ ភេសជ្ជៈ និងប្រេងកាត ដែលជាអំណោយដ៏សប្បុរសធម៌របស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ​ នៅពេលនោះរួមមានវត្តទួលសីម៉ា. វត្តសុវណ្ណរង្សី និងវត្តនិគ្រោធការ៉ាម ក្នុងមួយវត្តៗទទួលបានទៀនព្រះវស្សាមួយគូ បច្ច័យ ១,៥០.០០០០រៀល រួមទាំងគ្រឿងឧបភោគ បរិភោគ ប្រេងកាត និងភេសជ្ជៈជាច្រើនមុខ។

ឧត្តមសេនីយឯក យិន ច័ន្ទធួន បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង តែងតែចាត់តាំងឱ្យរូបលោក និងសហការីទាំងអស់ នៃបញ្ជាការដ្ឋានអង្គរក្ស នាំយកនូវទៀនព្រះវស្សា បច្ច័យ រួមទាំងគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងប្រេងកាត របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រទាំងក្រុមគ្រួសារ​ យកមកវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងទីអារាមទាំងបីនេះ មិនដែលអាក់ខានម្តងណាឡើយ ដោយសារតែទីអារាមទាំងនេះ មានការលំបាកខ្វះខាត និងស្ថិតនៅតំបន់ជនបទឆ្ងាយដាច់ស្រយាល។

ឧត្តមសេនីយ៍ឯក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រគេន និងជូនចំពោះព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋចំណុះ ជើងវត្តទាំង៣ ដែលបានខិតខំថែរក្សាការពារ និងកសាងនូវសមិទ្ធផលនានាក្នុងទីអារាមនីមួយៗមានការរីកចំរើនយ៉ាងឆាប់រហ័សពីមួយឆ្នាំទៅមួយឆ្នាំដែលបង្ហាញពីការគោរពស្រឡាញ់ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន រវាងព្រះសង្ឃ និងគ្រហត្ថក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរឹងមាំ និងដើម្បីជាសក្ខីភាព នៃការគោរពប្រតិបត្តិរបស់ព្រះសង្ឃ ពុទ្ធបរិស័ទជាយូរអង្វែងតរៀងទៅ។

ជាមួយនឹងមនុញ្ញផលកើតចេញពីទឹកចិត្តជ្រះថ្លានេះ ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំង៣ បានលើកឧទ្ទិសបួងសួងដល់វត្ថុសក្តិសិទ្ធទេវ តាថែរក្សាក្នុងលោក សូមតាមជួយប្រោសព្រំបីបាច់ថែរក្សាការពារសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងបុត្រាបុត្រី និងចៅៗទាំងអស់របស់សម្តេចទាំងទ្វេ សូមមាន សុខភាពល្អបរិបូរ កម្លាំងពូលាំងមាំមួន អាយុយ៉ឺនយូរ មានប្រាជ្ញាស្មារតីភ្លឺថ្លា ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំស្ថាប័ន ព្រឹទ្ធសភា និងស្ថាប័នមនុស្សធម៌កាកបាទក្រហមកកម្ពុជាឱ្យកាន់តែរីកចម្រើនរឹងមាំជានិច្ចនិរន្តតរៀងទៅ និងម៉្យាងវិញទៀតសូមឧទ្ទិសជូនដល់សន្ធិវិញ្ញាណបុព្វការីជន មានមាតាបិតាញ្ញាតិការទាំងពីរសណ្តានរបស់ សម្តេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត រួមមានវិញ្ញាណក្ខន្ធមហាឧបាសិកា លីន គ្រី អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវជាមាតាបិតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកជំទាវមហាសទ្ធាភិរក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ប៊ុន សុថា អ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ត្រូវជាមាតាបិតាបង្កើតសម្តេចតេជោ កូនប្រុស ហ៊ុន កំសត់ សូមបានយោងយិតទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតដោយប្រការណាមួយឡើយ។និងសូមជូនពរ​ ជូនជយ័ជូនឯកឧត្តម​ នាយឧត្តមសេនីយ៏កិត្តិសង្គហបណ្ឌិត​ ហុីង​ ប៊ុនហៀងនិងលោកជំទាវ​ ប៉ែន​ ចាន្នី​ បុត្រា​ បុត្រី​ ចៅប្រុស​ ចៅស្រី​ ជាទីស្រឡាញ់​សូមអោយមានសុខភាពល្អនិងទទួលបាននូវពុទ្ធពរទាំងបួនប្រការគី:អយុ.វណ្ណ:.សុខ:និងពល:​ កុំបីឃ្លៀងឃ្លាតឡេីយ។

នៅក្នុងពិធីតាមបែបសាសនានោះដែរ ពុទ្ធបរិស័ទទាំងអស់ បានអញ្ជើញសិតទៀនវស្សា តាមទំនៀមទំលាប់ប្រពៃណីសាសនាផងដែរ។

សូមបញ្ជាក់ដែរថា នៅក្នុងពិធីនោះឯកឧត្តម ឧត្តមសេនីយ៏ឯក​ ​សុិន​ស៊ននិងលោកជំទាវ​ .ឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន និងលោកជំទាវ ក៏បាននាំយកនូវអំណោយប្រគេនព្រះសង្ឃនិងចែកជូនពុទ្ធបរិស័ទចំណុះជើងវត្តទាំង៣ ព្រះសង្ឃចំនួន៧អង្គ​ ក្នុង១អង្គស្លាដក់១និងថវិកា១៥.០០០០៛។ដោយឡែកលោកយាយ​ លោកតា​ ចំនួន១៥០នាក់ ក្នុងម្នាក់ៗ ទទួលបានសារ៉ុង១ និងថវិកា២ម៉ឺនរៀលផងដែរ៕