ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបរិវត្តកម្មឌីជីថលក្រសួងព័ត៌មាន,បរិវត្តកម្មឌីជីថលក្នុងវិស័យព័ត៌មានដើម្បីធ្វើយ៉ាងណាអោយដើរទាន់បច្ចេកវិទ្យាចុងក្រោយប្រកបដោយចីរភាពក្នុងសម័យឌីជីថល,

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបរិវត្តកម្មឌីជីថលក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ។
ក្រុមការងារបរិវត្តកម្មឌីជីថលក្រសួងព័ត៌មាន ដឹកនាំដោយ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជាប្រធាន, ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាក្រសួងព័ត៌មាន ជាអនុប្រធានអចិន្ត្រៃយ៍ ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការ ជាអនុប្រធាន រួមជាមួយ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយិកា ទាំង៥ ចំណុះឲ្យក្រសួងព័ត៌មាន ។ ក្រុមការងារមានភារកិច្ចសម្របសម្រួល និងជំរុញការងារបរិវត្តកម្មឌីជីថលក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ដោយសហការជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការរដ្ឋាភិបាល ឌីជីថល ។
ធ្វើទំនាក់ទំនង និងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងកិច្ចការងារសំខាន់ៗជាច្រើនទៀត បរិវត្តកម្មឌីជីថល ក្នុងវិស័យព័ត៌មាន៕