Zillion

លោកប្រធានាធិបតីចិន Xi Jinping មកដល់ទីក្រុងបាងកកដើម្បីចូលរួមកិច្ចប្រជុំកំពូល APEC បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលប្រទេស G-20 នៅកោះបាលី

Mor Ha Nokor

ប្រធានាធិបតីចិនលោក Xi Jinping និងលោកជំទាវបានមកដល់ទីក្រុងបាងកកនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ដើម្បីចូលរួមក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC ។ បញ្ហាសង្រ្គាមនៅអ៊ុយក្រែន ការប្រជែងអំណាចដ៏ស្វិតស្វាញនៅអាស៊ី បញ្ហាអតិផរណា បញ្ហាអាហារ និងកង្វះថាមពលគឺស្ថិតគឺជារបៀបវារៈដែលមេដឹកនាំ APEC នឹងលើកមកជជែកពិភាក្សាគ្នា។ ក្នុងចំណោមមេដឹកនាំដែលត្រូវចូលរួមកិច្ចប្រជុំកំពូលនោះគឺមានលោកនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ដែលធ្លាប់បានជួបទ្វេភាគីជាមួយលោក Xi កាលពីថ្ងៃពុធកន្លងទៅនៅឯកិច្ចប្រជុំ G-20 នៅលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី៕

សម្រួលអត្ថបទ៖ សុផារិន្ទ