ក្រសួងអប់រំចិនបើកវគ្គបណ្ដុះបណ្ដាល AI និង លើកស្ទួយសេដ្ឋកិច្ចទន់ខ្សោយសរុបចំនួន ១៤៥៥វគ្គ ដែលមានឈ្មោះថា Smart Education of China

China Media Group បានរាយការណ៍ថាវេទិកាសេវាកម្មអប់រំតាមប្រព័ន្ធអ៊ីនធឺណិតរបស់ក្រសួងអប់រំប្រទេសចិនបានចាប់ផ្តើមវគ្គសិក្សាថ្មីជាបន្តបន្ទាប់ដែលផ្តោតលើវិស័យដែលត្រូវការជាបន្ទាន់មានដូចជា បញ្ញាសិប្បនិមិត្ត (AI) និងលើកស្ទួយសេដ្ឋកិច្ចដែលទន់ខ្សោយ។ វេទិកា Smart Education of China បានបើកដំណើរការធនធានអប់រំដែលមានគុណភាពខ្ពស់សរុបចំនួន១៤៥៥វគ្គរួមទាំងវគ្គសិក្សាថ្នាក់សាកលវិទ្យាល័យ ថ្នាក់ដំបូងចំនួន១៣៨នៅទូទាំង៣៣វិញ្ញាសារ ដោយអនុវត្តទៅតាមតម្រូវការជាក់ស្តែង ព្រមទាំងការកើនឡើងនៃចំនួនមីក្រូសំខាន់ៗផ្សេងទៀតដែលផ្តោតលើកម្មវិធីនានាស្របទៅតាមតម្រូវការឧស្សាហកម្មនានាដែរ។ យោងតាមសារព័ត៌មាន China Youth Daily បានបញ្ជាក់បន្ថែមថា វគ្គសិក្សាខ្នាតតូចនេះគឺសំដៅទៅលើវគ្គបណ្តុះបណ្តាលស្នូលដែលផ្តល់ដោយសាកលវិទ្យាល័យនានា ដែលជាទូទៅវាផ្តោតសំខាន់ទៅលើនៃការផ្នែកសិក្សាជាក់លាក់ ឬផ្នែកអនុវត្តផ្ទាល់តែម្តង។ ពួកគេត្រូវបានបង្កើតឡើងដើម្បីកំណត់គោលដៅ អន្តរកម្មសិក្សា និងអាចបត់បែនបានដែលបានអនុញ្ញាតឱ្យសិស្សទាំងអស់ទទួលបានសមត្ថភាពបន្ថែមដោយមិនចាំបាច់ចុះឈ្មោះក្នុងកម្មវិធីប្រលងយកសញ្ញាបត្រពេញលេញឡើយ។ ទោះបីជាមិនមានសញ្ញាបត្រ ក៏ប៉ុន្តែនិស្សិតនៅតែអាចទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សា នៅពេលបញ្ចប់វគ្គសិក្សាដដែល។ ទិន្នន័យស្ទង់មតិបានបង្ហាញឲ្យដឹងទៀតថា និស្សិតដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យតាមខេត្ត នឹងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រខ្នាតតូចបាន ដោយសារមានកំណើនគួរឱ្យកត់សម្គាល់ក្នុងការទទួលបានការងារធ្វើដោយជោគជ័យនាពេលកន្លងមកដែរ។ ជាងនេះទៀតចំនួន ៨០%នៃសិស្សទាំងអស់ដែលបានបញ្ចប់ថ្នាក់សិក្សាមីក្រូបានឲ្យដឹងថាកម្មវិធីនេះបានជួយពួកគេរកបានជំនាញច្បាស់លាស់និងមានភាពប្រសើរជាងមុនសម្រាប់ពួកគេ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានូវការងារពិតប្រាកដក្រោយបញ្ចប់ការសិក្សា៕

 

សម្រួលអត្ថបទ៖ Borinika Sopharin Em