សភាពាណិជ្ជកម្មកម្ពុជា រៀបចំ “វេទិកាធុរកិច្ច និងនវានុវត្តន៍២០២៥” ក្នុងគោលបំណងជំរុញលើក កម្ពស់ភាពច្នៃប្រឌិត និងនវានុវត្តន៍ក្នុងវិស័យធុរកិច្ច

សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំវេទិកាធុរកិច្ច និងនវានុ វត្តន៍២០២៥ ក្នុងគោលបំណងជំរុញលើកកម្ពស់ភាពច្នៃប្រឌិត និងនវានុវត្តន៍ក្នុងវិស័យធុរកិច្ច ដោយផ្តល់ជាវេទិកាសម្រាប់ធុរជន និងអ្នកចូលរួមចែករំលែកបទពិសោធន៍ ឈ្វេង យល់ពីនិន្នាការថ្មីៗនៃបច្ចេក វិទ្យាទំនើបដែលអាចអនុវត្តបាន សម្រាប់ផ្លាស់ប្តូរ និងអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន តាមរយៈការស្តាប់នូវ បទពិសោធន៍ ចក្ខុវិស័យ និងទស្សនៈទាន របស់វាគ្មិនល្បីៗ ដែលអញ្ជើញមកពីវិស័យនានា ក្រោមប្រធានបទ “តួនាទីអ្នកដឹកនាំ ក្នុងការជំរុញនវានុវត្តភាព និងផ្លាស់ប្តូរការធ្វើធុរកិច្ច”។
ពិធីបើកវេទិកាធុរកិច្ច និងនវានុវត្ត ២០២៥នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់អ្នក ឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអា ស៊ានសម្រាប់កម្ពុជា និងការចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគ ណៈកម្មកាទី៣ នៃព្រឹទ្ធសភា ជាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប។
អ្នកឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងឱ្យដឹងថា វេទិកានេះ ផ្តល់ឱ្យ អ្នកចូលរួមទាំងអស់ បានឈ្វេងយល់បទពិសោធន៍ កត្តាប្រឈម និងភាពជោគជ័យនៃការធ្វើធុរកិច្ចក្នុង វិស័យកសិកម្ម ក្រោមប្រធានបទ “ការប្រែក្លាយកសិកម្មបែបប្រពៃណី ទៅជាកសិកម្មបែបទំនើប” ។
ថ្លែងក្នុងពិធីបើកវេទិកា អ្នកឧកញ៉ា គិត ម៉េង បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់ធុរជន វិនិយោគិន ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាសភាពាណិជ្ជកម្មរាជធានី-ខេត្ត និងអ្នកចូលរួមទាំងអស់ ដើម្បីជាផែនទីចង្អុលផ្លូវសម្រាប់រៀបចំផែនការអាជីវកម្ម និងរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិឱ្យឈានឡើងមួយកម្រិតទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលអណត្តិទី៧ ដែលមាន សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ។
អ្នកឧកញ៉ា ប្រធាន បានលើកទឹកចិត្តឱ្យអ្នកចូលរួមទាំងអស់បញ្ចេញមតិយោបល់ផ្លាស់ប្តូរបទពិសោធន៍ជាមួយវាគ្មិនក្នុងអំឡុងពេលពិភាក្សា ដើម្បីភាពជោគជ័យលើកិច្ចការធុរកិច្ច និងវិនិយោគរបស់ខ្លួន។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ា គិត ម៉េង សង្ឃឹមយ៉ាងមុតមាំថា វេទិកាធុរកិច្ច និងនវានុវត្តន៍២០២៥ នឹងដំណើរការទៅដោយរលូន ដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កា។សូមបញ្ជាក់ថា វេទិកានេះ បានផ្តោតលើប្រធានបទ “ការផ្លាស់ប្តូរពីការធ្វើកសិកម្មតាមបែបប្រពៃណី ទៅជាកសិកម្មកែច្នៃតាមបែបទំនើប” ដែលធ្វើបាថកថាដោយវាគ្មិនកិត្តិយសគឺ ឯកឧត្តមឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី និងកិច្ចពិភាក្សាដោះស្រាយបញ្ហារប្រឈមនានាបស់វាគ្មិន និងអ្នកសម្របសម្រួលកម្មវិធីមកពីវិស័យសាធារណៈ និងឯកជន លើប្រធានបទស្តីពី “តួនាទីភាពជាអ្នកដឹកនាំក្នុងការជំរុញនវានុ វត្តន៍ភាព និងការផ្លាស់ប្តូរក្នុងមុខជំនួញ” គឺជាកូនសោ បើកទ្វារឆ្ពោះទៅយុគសម័យថ្មីមួយនៃការធ្វើ ជំនួញតាមបែបទំនើប មានភាពច្នៃប្រឌិត នវានុវត្តន៍ និងប្រកបដោយឧត្តរមានុវត្តភាព។
សូមជម្រាបជូនថា៖ សភាពាណិជ្ជកម្មកម្ពុជា (CCC) និងសហគ្រិនខ្មែរ (KE) បានចុះអនុស្សរណៈយោគយល់គ្នាដែលមានគោលបំណងជំរុញកិច្ចសហការ និងការអភិវឌ្ឍសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)។
អនុស្សរណៈយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលនៃ វេទិកាធុរកិច្ច និងនវានុវត្តន៍ឆ្នាំ២០២៥ ដែលជាផ្នែកមួយនៃសន្និសីទប្រចាំឆ្នាំ ដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា។
ភាគី ហត្ថលេខីនៃអនុស្សរណៈនេះ រួម មាន អ្នក ឧកញ៉ា គិត ម៉េង ប្រធាន សភា ពាណិជ្ជកម្ម កម្ពុជា និង ជា ប្រធាន ក្រុមប្រឹក្សា ប្រឹក្សា ធុរកិច្ច អាស៊ាន សម្រាប់ កម្ពុជា និង ឯកឧត្តម បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកនាយកប្រតិបត្តិនៃសហគ្រិនខ្មែរ។
ថ្លែងក្នុងឱកាសនោះដែរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ានសម្រាប់កម្ពុជាបានមានប្រសាសន៍គូសបញ្ជាក់ថា៖ អនុស្សរណៈនេះ គឺដើម្បីផ្តល់នូវក្របខ័ណ្ឌទូទៅ និងវិសាលភាពសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការនិងសកម្មភាពរវាងសភាពាណិជ្ជកម្មកម្ពុជា និងសហគ្រិនខ្មែរ ក្នុងការប្តេជ្ញាចិត្តទៅវិញទៅមកក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាព និងផ្ដល់ផលប្រយោជន៍ដល់សហគ្រិន អ្នកចាប់ផ្តើមអាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ “កិច្ចសហប្រតិបត្តិការនេះ បានឱ្យសហគ្រិនខ្មែរ មានឱកាសជំរុញគោលនយោបាយ និងការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈបណ្តាញដ៏ធំទូលំទូលាយរបស់សភាពាណិជ្ជកម្មកម្ពុជា ដូចជា សភាពាណិជ្ជកម្មខេត្ត ដែលផ្តល់ជាប្រយោជន៍ទៅដល់សមាជិករបស់ខ្លួន និងសហគ្រាសធុនតូច និងមធ្យមនៅ ទូទាំងប្រទេស។”
អនុស្សរណៈខាងលើនេះ មានគោលបំណងសំខាន់ជំរុញកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងសភាពាណិជ្ចកម្មកម្ពុជា និង សហគ្រិនខ្មែរ។ អនុស្សរណៈនេះ មានសារៈសំខាន់ក្នុងការគូសបញ្ជាក់ថា ភាគីទាំងពីរ បានសហការគ្នាលើកម្មវិធីផ្សេងៗ តាំងពីឆ្នាំ២០២២ មកម្ល៉េះ។កម្មវិធីទាំងអស់នោះ បានជួយដល់ម្ចាស់អាជីវកម្មប្រមាណ៤៦២៩នាក់ តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងការពង្រីកបណ្តាញ ដើម្បីពង្រីកឱកាសទីផ្សារ៕