ប្រធានាធិបតីលោក Xi Jinping ផ្ញើលិខិតជំរុញទឹកចិត្តអ្នកភូមិ Xizang រក្សាសាមគ្គីភាពជនជាតិដើមភាគតិច និងប្រឹងកសាងតំបន់ព្រំដែនប្រកបដោយវិបុលភាពនិងស្ថិរភាព

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជំរុញឱ្យប្រជាជនរស់នៅក្នុងភូមិមួយនៅតំបន់ស្វយ័ត Xizang ភាគនិរតីនៃប្រទេសចិន រក្សាសាមគ្គីភាពជនជាតិភាគតិច និងបង្កើនជីវិតឲ្យកាន់តែសប្បាយរីករាយ និងកាន់តែប្រសើរឡើងបន្ថែមទៀត។ លោក Xi ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានគណៈកម្មាការយោធាមជ្ឈិម បានដាក់ក្តីរំពឹងទុករបស់លោកនៅក្នុងលិខិតឆ្លើយតបទៅកាន់ប្រជាជននៃភូមិ Galai ក្នុងទីក្រុង Nyingchi ជាកន្លែងដែលរូបលោកបានធ្វើទស្សនកិច្ចកាលពីខែកក្កដា ឆ្នាំ ២០២១ ក្នុងលិខិតថា “ដោយដឹងថាភូមិនេះបានឆ្លងកាត់ការផ្លាស់ប្តូរថ្មីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយប្រាក់ចំណូលរបស់អ្នកភូមិបានកើនឡើង ខ្ញុំពិតជាមានអារម្មណ៍រីករាយខ្លាំងណាស់សម្រាប់អ្នកទាំងអស់គ្នា។ លោក Xi ក៏បានសម្តែងនូវក្តីសង្ឃឹមថា អ្នកភូមិដែលដឹកនាំដោយគោលនយោបាយរបស់បក្ស សំដៅអភិវឌ្ឍតំបន់ព្រំដែន និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន នឹងបំពេញការងារឲ្យកាន់តែល្អប្រសើរក្នុងកិច្ចការពារសម្រស់ធម្មជាតិនៃតំបន់ខ្ពង់រាប អភិវឌ្ឍម៉ាកយីហោទេសចរណ៍ក្នុងភូមិស្រុក និងរួមចំណែកកសាងតំបន់ព្រំដែនប្រកបដោយវិបុលភាព និងស្ថិរភាព។ ភូមិនេះមានកេរ្តិ៍ឈ្មោះល្បីល្បាញណាស់ដោយសារផ្កាត្របែក ភូមិនេះមានសមិទ្ធិផលថ្មីៗក្នុងការអភិវឌ្ឍន៍ទេសចរណ៍ជនបទដែរ ដែលអាចជំរុញសេដ្ឋកិច្ចសមូហភាព និងលើកកម្ពស់សាមគ្គីភាពជនជាតិដើមភាគតិចរបស់យើង៕

 

សម្រួលអត្ថបទ៖ Borinika Sopharin Em