ធនាគារ ព្រីនស៍ ប្រកាសរៀបចំព្រឹត្តិការណ៍ “ភូមិអាជីវករឆ្លាត៧១៨” ជាផ្លូវការ ក្នុងឱកាសប្រារព្ធខួប១០ឆ្នាំរបស់ខ្លួន ។

ធនាគារ ព្រីនស៍ ប្រកាសរៀបចំព្រឹត្តិការណ៍ “ភូមិអាជីវករឆ្លាត៧១៨” ជាផ្លូវការ ក្នុងឱកាសប្រារព្ធខួប១០ឆ្នាំរបស់ខ្លួន ។
..ធនាគារ ព្រីនស៍ មានមោទកភាពក្នុងការប្រកាសរៀបចំព្រឹត្តិការណ៍ “ភូមិអាជីវករឆ្លាត៧១៨” ក្នុងឱកាសអបអរសាទរខួប១០ឆ្នាំរបស់ខ្លួន ដែលគ្រោងប្រព្រឹត្តធ្វើនៅថ្ងៃទី១៩-២០ ខែកក្កដា ឆ្នាំ២០២៥ នៅអគារ Connexion កោះពេជ្រ។
ធនាគារ ព្រីនស៍ បានរៀបចំសន្និសីទសារព័ត៌មាន សម្រាប់ការប្រកាសព្រឹត្តិការណ៍ ភូមិអាជីវករឆ្លាត៧១៨ ជាផ្លូវការ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដែលធ្វើឡើងនៅសាលរោងភាពយន្ត មេជើ ស៊ីនេផ្លិច ក្នុងផ្សារទំនើបអ៊ីអនម៉ល ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស រួមមាន នាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារ ព្រីនស៍ ដៃគូអាជីវកម្ម និងតំណាងអ្នកសារព័ត៌មានជាដើម។
ព្រឹត្តិការណ៍ ភូមិអាជីវករឆ្លាត៧១៨ នឹងបើកទ្វារស្វាគមន៍សាធារណជនទូទាំងប្រទេសកម្ពុជា ដើម្បីចូលរួមប្រារព្ធរួមគ្នា ចាប់ពីម៉ោង១០:០០ព្រឹកដល់ម៉ោង១០:០០យប់ ក្រោមប្រធានបទ “មួយទសវត្សរ៍នៃការលះបង់”។
លោក Looi Kok Soon (លោក ឡូយ កុកស៊ូន) នាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា៖ “ការប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់នេះ ពិតជាមានមោទកភាពចំពោះវឌ្ឍនភាពដែលបានសាងរួមគ្នា និងទន្ទឹងរង់ចាំនូវអ្វីដែលអស្ចារ្យកើតមាននៅថ្ងៃខាងមុខទៀត។ ភូមិអាជីវករឆ្លាត៧១៨ ធ្វើឡើងដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយូរអង្វែងរបស់ក្នុងការផ្តល់សិទ្ធិអំណាចដល់អាជីវកម្មក្នុងស្រុក និងរក្សាទំនាក់ទំនងដ៏មានអត្ថន័យនៅក្នុងសហគមន៍។នេះគឺជារបៀបដែលសម្តែងការអរគុណ និងតបស្នងទៅដល់អតិថិជនដែលបានគាំទ្រក្នុងដំណើរមួយនេះ។
ដើម្បីចាប់ផ្តើមកម្មវិធីនេះ ធនាគារ ព្រីនស៍ នឹងធ្វើការចែកជូន ប័ណ្ណទិញទំនិញ២ដុល្លារ ដល់អ្នកចូលរួម១០០០នាក់ដំបូង ក្នុងថ្ងៃព្រឹត្តិការណ៍ ភូមិអាជីវករឆ្លាត៧១៨។ ភ្ញៀវទាំងអស់ ត្រូវបានអញ្ជើញឱ្យចូលរួមបរិភោគអាហារយ៉ាងរីករាយ និងក្លាយជាផ្នែកមួយក្នុងឱកាសពិសេសនេះ។
ម្ចាស់អាជីវកម្ម និងក្រុមហ៊ុនផលិតផលក្នុងស្រុកមកពីស្ថាប័នខុសៗគ្នាជាង១០០កន្លែង នឹងបង្ហាញខ្លួននៅ ភូមិអាជីវករឆ្លាត៧១៨ ដែលបំប្លែងទីធ្លាអគារConnexion ទៅជាមជ្ឈមណ្ឌលដ៏រស់រវើកមួយនៃការដើរទិញឥវ៉ាន់ការបរិភោគអាហារ និងការកម្សាន្តជាដើម។ អ្នកចូលរួមអាចស្វែងយល់ពីភាពចម្រុះនៃផលិតផលក្នុងស្រុក និងប្រេនដ៏មានភាពច្នៃប្រឌិតនៅតាមស្តង់នីមួយៗនិងរីករាយជាមួយនឹងការទូទាត់ដ៏ងាយស្រួលតាមរយៈ PRINCE KHQR។
ជាមួយការចូលរួមដោយឥតគិតថ្លៃ ប្រជាជនកម្ពុជាទាំងអស់អាចចូលរួមក្នុងការប្រារព្ធពិធីដោយសេរី ដែលជាបណ្តុំនៃសហគ្រិនភាព និងភាពច្នៃប្រឌិត។អ្នកចូលរួមក៏អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ៥០% ឬច្រើនបំផុត១ដុល្លារសម្រាប់ការកក់មធ្យោបាយធ្វើដំណើរទៅមកអគារ Connexion តាមរយៈកម្មវិធី TADA ក្នុងថ្ងៃប្រារព្ធព្រឹត្តិការណ៍នេះផងដែរ។
លើសពីកន្លែងទិញទំនិញ ព្រឹត្តិការណ៍នេះសន្យាថា នឹងនាំមកនូវបទពិសោធន៍ពិសេសៗ ជាមួយនឹងការចូលរួម និងការកម្សាន្តសម្រាប់មនុស្សគ្រប់វ័យ។អ្នកចូលរួមអាចរីករាយជាមួយភេសជ្ជៈនិងអាហារសម្រន់ដោយឥតគិតថ្លៃ ការចូលរួមក្នុងសកម្មភាពសប្បាយៗដែលរៀបចំឡើងដោយដៃគូរបស់ធនាគារ ព្រីនស៍ ដូចជា ក្លិបបាល់ទាត់វិសាខា ការគូរគំនូរលើជញ្ជាំងយក្ស និងម៉ាស៊ីនចាប់តុក្តតានិងចាប់លុយជាដើម។ យើងក៏មានរៀបចំសួនកម្សាន្តសម្រាប់កុមារជាពិសេស ដើម្បីឱ្យពួកគេអាចទទួលបាននូវភាពរីករាយ និងបទពិសោធន៍ដែលមិនអាចបំភ្លេចបានផងដែរ។
ធនាគារ ព្រីនស៍ សូមគោរពអញ្ជើញសាធារណជនទាំងអស់ចូលរួមឱ្យបានច្រើនកុះករក្នុងការប្រារព្ធព្រឹត្តិការណ៍អបអរសាទរ មួយទសវត្សរ៍នៃការលះបង់នៅភូមិអាជីវករឆ្លាត៧១៨ ដើម្បីទទួលបានបទពិសោធន៍ដ៏អស្ចារ្យ និងអារម្មណ៍ពិសេសពីភាគយន្តខ្លី រឿងរ៉ាវរបស់យើង ដែលផ្សាភ្ជាប់ទៅនឹងបេះដូង និងក្តីស្រលាញ់សម្រាប់សហគមន៍ គ្រួសារ និងក្តីសង្ឃឹម។