ទោះបីជាប្រទេសចិនមានភាពរីកចម្រើនលើវិស័យបច្ចេកវិទ្យាយ៉ាងណាក្តី! ប៉ុន្តែទីផ្សារសៀវភៅចាស់ៗជ្រលក់ទឹកថ្នាំនិងចងខ្សែរបស់ទីក្រុងប៉េកាំងនៅតែមានការគាំទ្រពីសំណាក់អ្នកនិយមអានដដែល

ខណៈដែលឧបករណ៍អេឡិចត្រូនិកត្រូវបានចាត់ទុកថាជាមធ្យោបាយងាយស្រួលមួយក្នុងការអានសៀវភៅនាពេលបច្ចុប្បន្ននេះក្តីប៉ុន្តែសៀវភៅដែលបានបោះពុម្ពផ្សាយនៅតែរក្សាបាននូវភាពទាក់ទាញដដែលជាមួយនឹងកម្មវិធី bibliophiles ដែលប្រមូលផ្តុំដោយសៀវភៅអានចាស់ៗសរសេរដោយទឹកថ្នាំ និងក្រដាស។ ពួកគេបានចំណាយពេលទំនេរពីសកម្មភាពរកមើលហាងអាហារ និងទីផ្សារនៃវត្ថុបុរាណ និងសៀវភៅជជុះចាស់ៗ ដើម្បីស្វែងរកស្នាដៃជាក់ស្តែងដែលពួកគេជឿជាក់ថាបង្ហាញពីការនិទានរឿង ឬរឿងរ៉ាវនៃយុគសម័យណាមួយមិនខាន។ ផ្សារសៀវភៅចាស់នៃបរិវេណប្រាសាទ Baoguo នៅស្រុក Xicheng ទីក្រុងប៉េកាំង គឺជាកន្លែងមួយ ដែលបានបើកដំណើរការចាប់ពីម៉ោង៩ព្រឹក ដល់៦ល្ងាច រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីខែមីនា ដល់ខែតុលា ដែលទីផ្សារសៀវភៅចាស់នេះមានភាពល្បីល្បាញក្នុងអំឡុងចុងរាជវង្ស Ming (1368-1644) និងដើមរាជវង្ស Qing (1644-1911)។ លោក Liu Yisu មានដើមកំណើតនៅទីក្រុងប៉េកាំង ដែលមានអាយុ៤២ឆ្នាំ គឺជាអ្នកគាំទ្រសៀវភៅចាស់ៗដ៏ច្រើនបាននិយាយថា លោកមានបណ្តុំសៀវភៅជាង១០០០០ក្បាលនៅក្នុងផ្ទះរបស់លោក។ លោកបានទៅផ្សារសៀវភៅចាស់ៗនៅប្រាសាទ Baoguo នេះចាប់ពីថ្ងៃទី២ដែលវាបានបើកដំណើរការកាលពីខែមីនាឆ្នាំនេះ ហើយលោកបានទិញសៀវភៅចាស់ចំនួនប្រាំពីរក្បាលដែរ។ សៀវភៅទាំងនោះបានរួមបញ្ចូលនូវការប្រមូលកំណាព្យ និងអត្ថបទបុរាណចិនចំនួនពីរដែលចងភ្ជាប់ ដោយបង្ហាញពីទីក្រុងប៉េកាំងចាស់ ប្រវត្តិនៃរបៀបដែលសៀវភៅចិនបុរាណត្រូវបានប្រគល់ឱ្យ និងសៀវភៅអំពីឆ្នាំងងឹតនៃរាជវង្ស Qing Dynasty Kangxi ។ លោក Liu បាននិយាយថា “ដោយសារតែប្រភេទសៀវភៅចងខ្សែទាំងនេះវាកម្រ ហើយក្រដាសរបស់ពួកវាក៏ងាយផុយស្រួយទៀត។ ប៉ុន្តែអ្វីដែលកើតឡើងជាញឹកញាប់គឺនៅពេលដែលខ្ញុំទិញមួយហើយ ខ្ញុំចង់ទិញវាមួយទៀត និងរក្សាទុកយ៉ាងសុវត្ថិភាពដែរ បន្ទាប់មកខ្ញុំរកកំណែទំនើបណាមួយឬតាមអេឡិចត្រូនិកដើម្បីអានវាបន្ថែមទៀត ប៉ុន្តែសៀវភៅខ្ញុំនៅតែរក្សាសំណៅដើមដដែល៕
ប្រភព៖ CGTN
សម្រួលអត្ថបទ៖ Borinika Sopharin Em