ក្រសួងព័ត៌មាន សម្របសម្រួលរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយពិព័រណ៍សៀវភៅ «Big Bad Wolf Books Cambodia» លើកទី៤ ក្នុងគោលបំណងនិងបណ្តុះទម្លាប់ការអាន ជាពិសេសចំពោះកុមារ និងយុវជន,

ពិព័រណ៍សៀវភៅនេះមានការដាក់លក់សៀវភៅជាង ១លានក្បាល ច្រើនជាង ២មុឺនចំណងជើងធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ដោយចាប់ផ្តើមបើកពី ម៉ោង១០:០០នាទីព្រឹក ដល់ម៉ោង ១២:០០នាទីយប់ នៅសាលបុរីរុងរឿង ក្នុងភូមិ គៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី Jacqueline Ng សហស្ថាបនិករបស់ Big Bad Wolf Books បានធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយពិព័រណ៍សៀវភៅ «Big Bad Wolf Books Cambodia» លើកទី៤ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន ។
សន្និសីទសារព័ត៌មានផ្សព្វផ្សាយពិព័រណ៍សៀវភៅ «Big Bad Wolf Books Cambodia» ធ្វើឡើងដើម្បីបង្ហាញជូនដល់អ្នកសារព័ត៌មានពីព័ត៌មានលម្អិតស្តីពីគោលបំណង ការប្រព្រឹត្តទៅជារួម និងចំណុចពិសេសនៃពិព័រណ៍សៀវភៅដ៏ធំបំផុតនិងមានប្រជាប្រិយភាព ក្នុងន័យលើកកម្ពស់ និងបណ្តុះទម្លាប់ការអាន ជាពិសេសចំពោះកុមារ និងយុវជន ៕