បាល់ទាត់ពិធីករកីឡាកម្ពុជា រៀបចំបរិច្ចាគឈាម និងបាល់ទាត់មិត្តភាពបំបែកកំណត់ត្រាថ្មី នៅក្នុងទឹកដីនៃខេត្តសៀមរាប

ព្រឹត្តិការណ៍ ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមប្រធានបទ «យើងរួមគ្នាបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត »ក្រោម កិច្ចសហការរៀបចំដោយក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ជាមួយរដ្ឋបាលខេត្តសៀមរាប ព្រមទាំងភាគីពាក់ព័ន្ធ ក្នុងគោលបំណង ដើម្បីបង្ហាញពីទឹកចិត្ត ការស្រលាញ់ ការចេះជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ និងលើកកម្ពស់ សុខភាព រឹតចំណងមិត្តភាព សាមគ្គីភាព ភារតភាពក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ តួយ៉ាងនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ។

ព្រឹត្តិការណ៍បរិច្ចាគឈាមទទួលបានវត្តមានអញ្ជើញចូលបច្ចាគឈាមដោយផ្ទាល់ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា នៅសួនច្បារព្រះរាជដំណាក ក្រុង សៀមរាប ខេត្តសៀមរាប ដែលលើកនេះ ជាលើកទី១៥ របស់ឯកឧត្តមប្រធានក្នុងការបរិច្ចាគឈាមដោយផ្ទាល់តែម្តង នៅក្នុង ស្មារតី មនុស្សធម៌ចូលរួមជួយសង្គ្រោះជីវិតមនុស្ស នៅគ្រប់មន្ទីរពេទ្យដែលកំពុងត្រូវការឈាមជាចាំបាច់ ការបរិច្ចាគឈាម គឺមិន ប៉ះពាល់ដល់សុខភាពនោះឡើយ។

តាមការបញ្ជាក់ពីសំណាក់លោក គូជ ឆៃយ៉ា ប្រធានអ្នកចាត់ការទូទៅក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមប្រធានបទ «យើងរួមគ្នាបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត »ដែល ជាព្រឹត្តការណ៍ធំប្រចាំខែសៀមរាបនេះ រៀបចំឡើងដោយក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប មានមហាជនចូលរួមយ៉ាងច្រើនកុះករ ហើយចំពោះលទ្ធផលនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកំលាំងទាំង៣ស្ថាប័នរបស់ខេត្ត សមាជិក សមាជិការ ស.ស.យ.ក. ក្រុមយុវជនស្ម័គ្រចិត្ត រួមទាំង ព្រះសង្ឃ សិស្សនិស្សិត អង្គការ សមាគម តំណាងវិស័យឯកជននានា និងសាធារណជនសរុប ១៥៥៥ ប្លោក ដែលមានចូលរួមអ្នក ស្ម័គ្រចិត្តបរិច្ចាគឈាមចំនួន២០០៥ អង្គ-អ្នក ហើយចំពោះ ការបរិច្ចាគឈាមមានរយៈពេល១ថ្ងៃកន្លះ គឺនៅថ្ងៃទី១៩ និងនៅព្រឹក ថ្ងៃទី២០មិថុនា ២០២ ៥ ភាគច្រើននៃអ្នកចូលរួមបរិច្ចាគឈាមនៅខេត្តសៀមរាបគឺជា សុទ្ធសឹងតែជាមកស្ម័គ្រចិត្ត លើកដំបូងនៃ ការចូលរួមបរិច្ចាគឈាម។ 

នេះជាលទ្ធផលបង្ហាញឡើង លើសពីការរំពឹងទុក ដោយបានបំបែកកំណត ត្រាថ្មីមួយទៀត បន្ទាប់ កាលពីថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០៥ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាបានរៀបចំព្រឹត្តការណ៍បរិច្ចាគឈាម នៅរាជធានីភ្នំពេញ ដោយកាលនោះរៀបចំឡើងចាប់ពីម៉ោង៧:៣០នាទីព្រឹកដល់ម៉ោង៤:៣០នាទីល្ងាចគឺមានចំនួន១២៥៧ ប្លោក។ 

ដោយឡែកក្រោយចប់ ព្រឹត្តិការណ៍បរិច្ចាគឈាម ហើយនោះ នៅរសៀលថ្ងៃទី២០ ខែមិថុនា ២០២៥ ការប្រកួតបាល់ទាត់ មិត្តភាពរវាងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ជាមួយក្រុមបាល់ទាត់រដ្ឋបាលខេត្តសៀមរាបនៅ ទីលានបាល់ទាត់ហនុមាន (SRU Stadium) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយស ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ។

ការប្រកួតមិនផ្តោតលើលទ្ធផលឈ្នះចាញ់នោះទេ តែជាការបង្ហាញអំពី ការចូលរួមកិច្ចការងារសង្គម លេងកីឡា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព បំផុសចលនាចូលរួមកិច្ចការងារផ្សេងៗជួយដល់សង្គម ដែលជាកម្លាំងដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គមជាតិ របស់យើង ស្របតាមទិសស្លោក «កីឡារស់ក្នុងសន្តិភាព»។

ចំពោះលទ្ធផលសម្រេចបាននាពេលនេះ គឺក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធាន កិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ដោយជានិច្ចជាកាល ឯកឧត្តម តែងតែងចូលរួម យ៉ាងសកម្មក្នុងសប្បុរធម៌នានា ទាំង សកម្មភាពកីឡា និង បរិច្ចាគឈាម ជាដើម ក្នុងស្មារតី មនុស្សធម៌ចូលរួមជួយសង្គ្រោះជីវិតមនុស្ស និងបំផុសឲមានការចូលរួម សកម្មភាពទាំងនេះ ពីមហាជនគ្រប់មជ្ឈដ្ឋានផងដែរ។

គួររំលឹកថា ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានរៀបចំព្រឹត្តការណ៍ប្រកួតបាត់ទាត់មិត្តភាពនិងបរិច្ចាគឈាមចំនួន២លើកហើយ គិតត្រឹមពេលនេះ ដោយលើកទី១ កាលពីថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទស្អាតចាស់ លពីថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកីឡាកងបហត្ថពលខេមរភូមិនស្អាត មានរយៈពេល១ថ្ងៃ ចាប់ពីម៉ោង៧:៣០នាទីព្រឹកដល់ម៉ោង៤:៣០នាទីល្ងាច ទទួលបានឈាមសរុបចំនួន ១២៥៧ ប្លោក។ និងលើក ទី២នៅខេត្តសៀមរាប មានរយៈពេលមួយថ្ងៃកន្លះគឺនៅថ្ងៃទី១៩ និងមួយព្រឹកនៅថ្ងៃទី២០ មិថុនា ឆ្នាំ២០២៤ ទទួលបានលទ្ធផល ឈាមសរុប ១៥៥៥ ប្លោក ដោយមានចូលរួមអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមចំនួន២០០៥ អង្គ-អ្នក ។

ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាជឿជាក់យ៉ាងមុតមាំថា បន្ទាប់ពី ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោម ប្រធានបទ «យើងរួមគ្នាបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត »បានបញ្ជាប់នឹងមាន បង្កើតព្រឹត្តការណ៍បរិច្ចាគឈាមបែបនេះ ជាបន្តបន្ទាប់ទៅនៅតាមបណ្តា ស្ថាប័ន សមាគម អង្គការនានា នៅក្នុងខេត្តសៀមរាប និងតាមបណ្តាខេត្តផ្សេងៗទៀតដើម្បីរួមគ្នា ក្នុងស្មារតី មនុស្សធម៌ចូលរួមជួយសង្គ្រោះជីវិតមនុស្ស នៅគ្រប់មន្ទីរពេទ្យដែលកំពុងត្រូវការឈាមជាចាំបាច់ ហើយត្រូវចងចាំថា ការបរិច្ចាគឈាម គឺមិនប៉ះពាល់ដល់សុខភាពនោះឡើយ ៕