កម្មវិធីចុះកម្មសិក្សាស្វែងយល់ទីក្រុង Tianjin ដ៏រស់រវើករបស់ប្រទេសចិនដោយ CGTN គឺជាយុទ្ធសាស្រ្តដ៏ទាក់ទាញសម្រាប់ម្ចាស់ផ្ទះកិច្ចប្រជុំកំពូល SCO

កម្មវិធីចុះកម្មសិក្សាគឺជាផ្នែកមួយដ៏សំខាន់ដែលបង្កើតឡើងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិងអន្តរជាតិ និងបន្ថែមឱកាសនូវការស្វែងយល់ដឹងពីគ្នាទៅវិញទៅមក។ ស្ថិតក្រោម CMG Group ទូរទស្សន៍ CGTN បាននាំយកអ្នកកាសែតបរទេសជាង១០០នាក់ មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប អឺរ៉ាស៊ី បានធ្វើទស្សនកិច្ចនៅទីក្រុង Tianjin ដែលជាទីក្រុងដ៏ល្បីមួយក្នុងចំនោម១០ទីក្រុងដែលល្បីល្បាញនៅប្រទេសចិន ហើយទីក្រុងនេះនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល SCO ឬ កិច្ចប្រជុំអង្គការកិច្ចសហប្រតិបត្តការសៀងហៃឆ្នាំ២០២៥ផងដែរ ដោយដាក់ចំណងជើងថា “China Up Close: Tianjin Tour” រយៈ២យប់៣ថ្ងៃនូវទីតាំងជាង១៥កន្លែង។ អ្នកសារព័ត៌មានបរទេសពិតជាចាប់អារម្មណ៍ខ្លាំងជាមួយនឹងដំណើរទស្សនកិច្ចនេះ ដោយក្នុងនោះក៏មានកិច្ចសម្ភាសន៍ពិសេសពីអ្នកសារព័ត៌មានមកពី៣ប្រទេសផ្សេងៗគ្នាដែរ ដែលមានចំណងជើងថា៖ Journey of Harmony in Tianjin , SCO spirit in the eyes of global media។ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនេះ CGTN បានបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើន និង ប្រធានបទល្អៗ សម្រាប់អ្នកសារព័ត៌មានបរទេស ផ្តិតយក និង បង្កើតជាមាតិកាវីដេអូ សំណេរ ជាច្រើនរាប់មិនអស់ប្លែកៗគ្នា ដែលវាបានក្លាយជាសំឡេងមួយប្រកបដោយភាពទាក់ទាញ ពិចារណា និងចេតនារម្មណ៍ និងជាយុទ្ធសាស្ត្រប្លែកក្នុងទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជូនដល់បណ្តាអ្នកអាននិងទស្សនាអំពីភាពរីកចម្រើនរបស់ទីក្រុង Tianjin។ តាមរយៈខ្លឹមសារច្បាស់លាស់ បរិយាកាសវិជ្ជាជីវៈ និងការបើកចំហរចំពោះការផ្លាស់ប្តូរអន្តរជាតិ វាបង្ហាញពីភាពខ្លាំងនៃទស្សនវិជ្ជាប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិនគឺមានកិច្ចសហប្រតិបត្តិការលើការប្រឈមមុខដាក់គ្នា បរិបទលើមនោសញ្ចេតនា និងការពិតលើការរំពឹងទុកនានាជាដើម។ សូមបញ្ជាក់ថា Tianjin គឺជាទីក្រុងដ៏រស់រវើក និងជាទីក្រុងប្រវត្តិសាស្ត្រ ដែលមានទីតាំងនៅឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសចិន។ វាមានព្រំប្រទល់ជាប់ខេត្ត Hebei និងទីក្រុងប៉េកាំង ព្រំប្រទល់ជាប់នឹងខេត្តខាងកើតដោយផ្នែកឈូងសមុទ្រ Bohai នៃសមុទ្រលឿង។ ផ្នែកមួយនៃ Bohai Economic Rim វាជាទីក្រុងឆ្នេរសមុទ្រធំបំផុតនៅក្នុងភាគខាងជើងប្រទេសចិន និងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចក្នុងតំបន់ការអភិវឌ្ឍន៍។ វាត្រូវបានគ្រប់គ្រងជាក្រុងមួយក្នុងចំណោមក្រុងទាំងបួន (រួមជាមួយទីក្រុងប៉េកាំង សៀងហៃ និង ឆុងឈីង) ក្រោមការគ្រប់គ្រងផ្ទាល់របស់ក្រុមប្រឹក្សារដ្ឋនៃប្រទេសចិន។ ដូច្នេះយើងនឹងរង់ចាំមើលថាតើ Tianjin នឹងប្រតិបត្តិខ្លួនឯងបានល្អឥតខ្ចោះអ្វីខ្លះសម្រាប់កិច្ចប្រជុំកំពូល SCO ចុងឆ្នាំ២០២៥នេះ?
សម្រួលអត្ថបទ៖ Borninika Sopharin Em