សម្លេងស៊ីរ៉ែនបន្លឺឡើងពាសពេញទីក្រុង Tel Aviv ខណៈដែលអ៊ីរ៉ង់ វាយបកទៅអ៊ីស្រាអែលវិញ ដោយបាញ់គ្រាប់មីស៊ីល៣៧០គ្រាប់ និង Drone រាប់រយគ្រឿង

សម្លេងស៊ីរ៉ែនអាសន្នត្រូវបានបន្លឺឡើងយ៉ាងរំពង និងផ្ទុះឡើងចេញជាផ្សែងយ៉ាងខ្មួរខ្មាញ់នៅលើផ្ទៃអាកាសនៃទីក្រុងតែលអាវីវ( Tel Aviv)ក្នុងថ្ងៃអង្គារនេះខណៈដែលមានរបាយការណ៍ស្តីអំពីការវាយប្រហារបន្ថែមទៀតពីអ៊ីរ៉ង់។ ហេតុការណ៍នេះបានកើតឡើង ខណៈអ៊ីស្រាអែលចាប់ផ្ដើមពង្រីកយុទ្ធនាយុទ្ធនាការណ៍វាយលុករបស់ខ្លួនតាមដែនអាកាសទៅលើទីក្រុងតេហេរ៉ង់(Tehra) បន្ទាប់ពីពួកគេបានវាយប្រហាររយៈពេល៥ថ្ងៃលើក្រុមយោធា និងកន្លែងផ្ទុកអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែរ ហើយក្នុងពេលដដែលនោះដែរប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ក៏បានបង្ហោះសារមួយអំពាវនាវឲ្យប្រជាជនក្នុងទីក្រុងនោះត្រូវជម្លៀសខ្លួនឯងចេញភ្លាមៗដើម្បីសុវត្ថិភាពពួកគេផងដែរ។ នៅថ្ងៃនេះអ៊ីរ៉ង់បានវាយបកទៅកាន់អ៊ីស្រាអែលវិញដោយបាញ់មីស៊ីលប្រមាណ៣៧០គ្រាប់ និងប្រើយន្តហោះដ្រូនជាច្រើនរយគ្រឿងទៀត។ គួរបញ្ជាក់ថារហូតមកដល់ពេលនេះមានមនុស្ស២៤នាក់បានស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែលហើយមនុស្សជាង ៥០០នាក់ផ្សេងទៀតបានរងរបួស។ កងយោធាអ៊ីស្រាអែលបាននិយាយថា៖ ការវាយប្រហារជាថ្មីដោយបាញ់មីស៊ីលនេះបានចាប់ផ្តើមនៅព្រឹកថ្ងៃអង្គារហើយមានសម្លេងផ្ទុះឡើងនៅភាគជើងនៃអ៊ីស្រាអែលដែរ៕
សម្រួលអត្ថបទ៖ ឡុង បញ្ញា