អគារនិងរថយន្តជាច្រើនគ្រឿងបានខូចខាតបន្ទាប់ពីហេតុការណ៍វាយប្រហាររបស់អ៊ីរ៉ង់នៅក្នុងក្រុង Bnei Brak (បឺណៃប្រាក់)ប្រទេសអ៊ីស្រាអែល

អ៊ីរ៉ង់បានបើកការវាយប្រហារដោយកាំជ្រួចមីស៊ីលថ្មីលើអ៊ីស្រាអែលវិញ ដោយបង្កឱ្យមានសម្លេងស៊ីរ៉ែនវាយប្រហារតាមដែនអាកាសនៅទូទាំងប្រទេស ខណៈដែលសេវាសង្គ្រោះបន្ទាន់បានរាយការណ៍ថា មានមនុស្ស៥នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងថ្ងៃទី៤នៃការផ្ទុះសង្គ្រាមបើកចំហរវាងសត្រូវមួយនេះរបស់ពួកគេនៅក្នុងតំបន់។ អ៊ីរ៉ង់បានប្រកាសថា ខ្លួនបានបាញ់បង្ហោះកាំជ្រួចប្រហែលជា១០០គ្រាប់ និងបានប្តេជ្ញាសងសឹកបន្ថែមទៀតចំពោះការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អ៊ីស្រាអែល លើកម្មវិធីនុយក្លេអ៊ែរ និងការដឹកនាំយោធារបស់ខ្លួន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២៤នាក់នៅក្នុងប្រទេសចាប់តាំងពីវាបានចាប់ផ្តើមប្រយុទ្ធគ្នាកាលពីថ្ងៃសុក្រសប្តាហ៍មុន។ នៅក្នុងការប្រកាសពីយុទ្ធនាការ salvo ចុងក្រោយបំផុតនោះ បានធ្វើឡើងបន្ទាប់ពី ការវាយប្រហារ tit-for-tat កាន់តែខ្លាំង ដោយឆ្មាំបដិវត្តន៍ប៉ារ៉ាយោធាអ៊ីរ៉ង់បានប្តេជ្ញាថានឹងបន្ថែមការវាយប្រហារបន្ថែមទៀតនឹងមាន “កម្លាំង ធ្ងន់ធ្ងរ ច្បាស់លាស់ និងបំផ្លិចបំផ្លាញពួកគេជាងការវាយប្រហារមុនៗ។ ចំណែកអ៊ីស្រាអែលវិញអះអាងថាក្រៅពីបានវាយប្រហារនិងសម្លាប់លើមេដឹកនាំយោធាកំពូលរបស់អ៊ីរ៉ង់ហើយ គឺមានទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ គឺចាំបាច់ត្រូវតែបញ្ឈប់ពួកគេចេញអ៊ីរ៉ង់ដើម្បីបំបាត់ផលិតភាពអាវុធនុយក្លេអ៊ែរ។ កន្លងទៅអ៊ីរ៉ង់តែងតែទទូចថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានសន្តិភាព ហើយអាមេរិក និងប្រទេសដទៃទៀតបានវាយតម្លៃថា ទីក្រុងតេអេរ៉ង់មិនបានបន្តអាវុធនុយក្លេអ៊ែរតាំងពីឆ្នាំ ២០០៣មកម៉្លេះ ប៉ុន្តែសម្រាប់អ៊ីស្រាអែល គឺអ៊ីរ៉ង់ជាសត្រូវដែលលបលួចផលិតអាវុធនុយក្លេអែរ និងនៅពីក្រុមហាម៉ាស់ដែលបានវាយប្រហារពួកគេកាលពីឆ្នាំ២០២៣៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ