អ្នកសារព័ត៌មានបរទេសមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក (CIPCC) ចុះកម្មសិក្សាស្វែងយល់ពីភាពរីកចម្រើននៅស្ថាប័ន CGTN ដើម្បីផ្លាស់ប្តូរ និងទទួលបទពិសោធន៍ពីប្រព័ន្ធផ្សព្វផ្សាយ ទំនើបនិងវប្បធម៌ការងារ

ក្រុមអ្នកសារព័ត៌មានមកពី CIPCC អាស៊ីប៉ាស៊ីហ្វិកបានចូលរួមក្នុងកម្មសិក្សារយៈពេលមួយសប្តាហ៍ដែលរៀបចំដោយបណ្តាញទូរទស្សន៍ចិនសកល ឬ(CGTN) ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៥នេះ។ កម្មសិក្សានេះគឺជាចាប់ផ្តើមថ្មីជាមួយនឹងបទពិសោធន៍និងអស្ចារ្យនៅទីស្នាក់ការកណ្តាល China Media Group (CMG) ក្នុងទីក្រុងប៉េកាំងដោយថ្ងៃច័ន្ទនិងថ្ងៃអង្គារ គឺមានអ្នកចូលរួមជាអ្នកព័ត៌មានមួយផ្នែក ដែល CIPCC បានចាត់តាំងនាយកដ្ឋានផ្សេងៗដែលស្របទៅតាមប្រវត្តិនៃប្រព័ន្ធផ្សព្វផ្សាយទៅតាមភាសារបស់ពួកគេដែលធ្លាប់ធ្វើការងារ ដែលបែងចែកជា៤នាយករដ្ឋានគឺ មានផ្នែក News Gathering , News Media, TV Production, និង Commentary។ ចំណែកចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែមិថុនា អ្នកសារព័ត៌មានមួយក្រុមនោះនឹងទៅកាន់ទីក្រុង Tianjin ដែលជាទីក្រុងម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ ហៅកាត់ថា (SCO) នៅឆ្នាំនេះដែរ។ ដំណើរទស្សនកិច្ចនេះមានចំណងជើងថា “China Up Close: Tianjin Tour” ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដ៏សំខាន់របស់ CGTN ដើម្បីបង្ហាញពីវប្បធម៌ ភាពច្នៃប្រឌិត និងការអភិវឌ្ឍន៍ដ៏រស់រវើករបស់ប្រទេសចិន។ កម្មវិធីនេះនឹងបង្ហាញពីការរួមបញ្ចូលគ្នានៃភាពទាក់ទាញជាប្រវត្តិសាស្ត្រ និងវឌ្ឍនភាពទំនើបរបស់ទីក្រុងធានជីន រួមទាំងការទស្សនាកន្លែងបុរាណ សិល្បៈក្បាច់គុន សិប្បកម្ម និងឧស្សាហកម្មទំនើបៗដូចជារោងចក្រឆ្លាតវៃ និងកំពង់ផែបៃតងជាដើម។ អ្នកចូលរួមក៏នឹងស្វែងយល់ពីសិក្ខាសាលា Luban ដែលបង្ហាញពីគំនិតផ្តួចផ្តើមចែករំលែកជំនាញរបស់ប្រទេសចិនផងដែរ។ កន្លងទៅលោកស្រី MA Ning ដែលជាផលិតករនិងប្រតិបត្តិនៃភាពជាដៃគូយុទ្ធសាស្ត្រ និងទីផ្សារ ប្រចាំនៅនាយកដ្ឋានផែនការនៃ CGTN បានសម្តែងការសាទរចំពោះគំនិតផ្តួចផ្តើមនេះដោយនិយាយថា “យើងនឹងរុករកអ្វីៗគ្រប់យ៉ាងចេញពីវប្បធម៌ និងប្រពៃណីបុរាណរហូតដល់ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិននៅក្នុងសកម្មភាពទាំងឡាយ។ វាជាឱកាសដ៏ល្អសម្រាប់ដៃគូរបស់យើងក្នុងការមើលឃើញទិដ្ឋភាពដ៏ស្វាហាប់របស់ប្រទេសចិន និងចូលរួមក្នុងការសន្ទនាប្រកបដោយអត្ថន័យដែរ។ សូមបញ្ជាក់ថា កិច្ចប្រជុំកំពូល (SCO) គឺជាកន្លែងដែលភាពទាក់ទាញនៃពិភពចាស់ជួបនឹងការច្នៃប្រឌិតដ៏ទំនើប កិច្ចប្រជុំកំពូលនឹងធ្វើឡើងនៅរដូវស្លឹកឈើជ្រុះនេះនៅអឌ្ឍគោលខាងជើង រួមទាំងប្រទេសចិន ដែលមានរយៈពេលពីខែកញ្ញាដល់ខែវិច្ឆិកាខាងមុខនេះ៕

សម្រួលអត្ថបទ៖ Borinika Sopharin Em