ឯកឧត្តម ម៉ាង ស៊ីណេត កោត សរសើរដល់ភាពអង់អាចក្លាយហានរបស់អតីតយុទ្ធជនដែល បានលះបង់អនុវត្តតួនាទី ភារកិច្ចការពារជាតិ និងអភិវឌ្ឍន៍ប្រទេស ជាតិ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ បានកោត សរសើរដល់ភាពអង់អាចក្លាយហានរបស់អតីតយុទ្ធជនគ្រប់រូប
ដែលបានលះបង់ អនុវត្តតួនាទី ភារកិច្ចការពារជាតិ និងអភិវឌ្ឍន៍ប្រទេសជាតិ (ចូលរួមការពារជាតិ ដើម្បីសន្តិភាព ចូលរួមការពារ ដើម្បីអភិវឌ្ឍ) ហើយការលះបង់បំរើជាតិ មាតុភូមិ ពិតជាមិនអាចកាត់ ថ្លៃបាន និងបានចូលរួមចំណែកស្វែងរកសុខសន្តិភាព បញ្ចប់សង្គ្រាម ឈានឆ្ពោះទៅចក្ខុវិស័យប្រទេសកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ ។

ឯកឧត្តម បានមានប្រសាសន៍ដូចនេះ ក្នុងឱកាសអញ្ជើញជាអធិរៀបតី ការប្រារព្ធខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០២៥ “២១មិថុនា ២០០៧-២១ មិថុនា ២០២៥” នៅអាហារដ្ឋាន ឡេង ទ្រី ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ដែលមានអតីតយុទ្ធជនមកពីស្រុកព្រៃនប់ និងក្រុងកំពង់សោមចូលរួមសរុប ១៨០នាក់។ ឯកឧត្តម បានពាំនាំការផ្តាំផ្ញើសួរសុខទុក និងសេចក្តីនឹងរលឹកពីសម្តេចអគ្គ មហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីត ប្រធានអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា សម្តេចទាំងពីរតែងតែយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនគ្រប់រូប និងសូមឱ្យអអតីតយុទ្ធជនរបស់យើងមានសុខភាពល្អគ្រប់ក្រុមគ្រួសារ ។

ឯកឧត្តម ក៏បានបញ្ជាក់ថា ការជួបជុំគ្នានាពេលនេះ គឺជាការដឹង គុណដល់វីរភាពរបស់កម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានលះ បង់សាច់ស្រស់ឈាមស្រស់ និងអាយុជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។ ហើយដោយសារគុណបំណាច់របស់អតីតវីរៈយុទ្ធជនទើបយើងមានអ្វីៗនៅថ្ងៃនេះ ស្របពេលដែលប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ ក៏ជាការចូលរួមរបស់ពូ មីងទាំងអស់គ្នា ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាមូល ដ្ឋានគ្រឹះ និងចក្ខុវិស័យវែងឆ្ងាយដឹកនាំប្រទេសកម្ពុជាស្មើមុខស្មើ មាត់លើសកលលោក ក្រោមម្លប់សន្តិភាព។ យើងមានឱកាសឲ្យកូកូនចៅរបស់យើងចូលសិក្សា បំពេញការងានៅតាមរោងចក្រ សហគ្រាស។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែត ដឹកនាំប្រទេសប្រកបដោយភាពវៃឆ្លាត និងប៉ិនប្រសព ស្របតាមគោល នយោបាយចតុកោណ និងគោល នយោបាយបញ្ចកោណតំណាក់កាលទី១ សម្តេចតែងតែចំណាយ ពេលវេលាក្នុងការដឹកនាំប្រទេស ជាតិមានការអភិវឌ្ឍរីកចម្រើន។ ដោយឡែកក្នុងក្របខណ្ឌខេត្តព្រះសីហនុ មានរោងចក្រជាង ៣០០ បង្កើតការងារជូនកូនចៅប្រជាពលរដ្ឋចូលរួមជាប្រតិបត្តិករគោលនយោបាយឈ្នះឈ្នះ និងសូមអគុណការលះបង់របស់ពូ មីងចូលរួមការពារជាតិមាតុភូមិ និងការអភិវឌ្ឍប្រទេសជាតិកាន់ការរីក ចម្រើនលើគ្រប់វិស័យ ។

លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ បានលើកឡើងអំពីវឌ្ឍនភាពរបស់អតីតយុទ្ធជនខេត្តព្រះសីហនុ គិតត្រឹមខែមិថុនា ឆ្នាំ ២០២៥ សរុប ១,៦០១នាក់ និងអ្នកក្នុងបន្ទុកសរុប ២ ១៩៦ នាក់ ក្នុងនោះនិវត្តជន ៩១៧នាក់ បន្ទុក ១,១១៤នាក់ ជនបាត់បង់សមត្ថភាព ១៧នាក់ បន្ទុក ១៧នាក់ ជនពិការ ១៤២នាក់ បន្ទុក ១៦៨នាក់ ជនពលី ២៨៧ នាក់ បន្ទុក ៥០៧នាក់ ជនមរណ ២៣៨នាក់ បន្ទុក ៣៩០នាក់ ។ ការសាងសង់ផ្ទះជូនអតីតយុទ្ធជនពីឆ្នាំ ២០១៦ដល់ ២០២៤ មានដីអត់ផ្ទះ កសាងបាន២១ខ្នង ជា អំណោយរបស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងនោះ ២០១៧ មានចំនួន ៤ខ្នង ២០១៨ មានចំនួន ៥ខ្នង ២០២០ មានចំនួន ១ខ្នង ២០២១ មានចំនួន ១១ខ្នង ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បាននាំយកអំណោយសម្តេចបវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថមជូនអតីតយុទ្ធជនដែលបានចូលរួមមានចំនួន ១៨០នាក់ ក្នុងម្នាក់ទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងថវិកា ៥០,០០០រៀល ។