ក្រុមត្បាតទ័ពសេះអាម៉េរិកក្នុងទីក្រុង Los Angeles សម្រេចធ្វើ សកម្មភាពតបតទៅលើក្រុមបាតុករដែលរឹងទទឹងមិនព្រមដកថយពីទីតាំងហាមឃាត់

នាយកដ្ឋាននគរបាលទីក្រុង Los Angeles ឬ LA បានឃាត់ខ្លួនអ្នកតវ៉ានិងបញ្ជូនទៅកាន់ស្ថាប័នប៉ូលីសដើម្បីឃុំខ្លួនជិត៤០០នាក់ចាប់តាំងពីថ្ងៃសៅរ៍មក អំឡុងពេលដែលពួកគេធ្វើសកម្មភាពតវ៉ាទាក់ទងនឹងបញ្ហាចំណាកស្រុកនៅសហរដ្ឋអាមេរិក។ គួរបញ្ជាក់ថាភាគច្រើននៃការឃាត់ខ្លួនទាំងនេះគឺកើតចេញដោយសារពួកគេមិនព្រមចាកចេញពីតំបន់ហាមឃាត់ និង បន្ទាប់ពីអាជ្ញាធររដ្ឋបាលបានស្នើសុំឬបញ្ជាឲ្យពួកគេដកថយ។ មានករណីធ្ងន់ធ្ងរមួយចំនួនទៀតបានកើតឡើងដូចជាការវាយប្រហារទៅលើប៉ូលិស និងប្រើប្រាស់ឧបករណ៍គ្រោះថ្នាក់នានាដូចជាកាំភ្លើងកែច្នៃជាដើម។ ជាងនេះទៅទៀតដេរអ្នកតវ៉ាម្នាក់នៅមជ្ឈមណ្ឌលជនស៊ីវិលនៃទីក្រុង LA បានឲ្យដឹងថា មុនពេលចាប់ផ្តើមយប់ទី២នៃការហាមប្រាមមិនឲ្យចេញក្រៅផ្ទះនៅតំបន់កណ្ដាលទីក្រុង ស្ថានការណ៍នោះបានក្លាយទៅជាភាពចលាចលហើយក្រុមប៉ូលិសដែលស្លៀកពាក់ឯកសណ្ឋានល្បាតភាគច្រើនដែលជិះសេះបានធ្វើការវាយប្រហារតបតទៅលើក្រុមអ្នកតវ៉ាដោយប្រើដំបងឈើ ហើយក្រោយមកបានបាញ់កាំជ្រួចចូលទៅក្នុងហ្វូងមនុស្ស បានប៉ះចំនារីម្នាក់ដែលធ្វើឲ្យនាងរអិលខ្លួនដួលលើដីដោយសារឈឺចាប់យ៉ាងខ្លាំងពេក។ បន្ទាប់ពីការហាមឃាត់មិនឲ្យចេញក្រៅផ្ទះហើយ នៅមានសកម្មភាពតបតជាច្រើនទៀតដែរ ដើម្បីឲ្យការឃាត់ខ្លួនអ្នកតវ៉ានៅតែបន្តកើតឡើងមានប្រសិទ្ធភាពជាងមុន និងនៅមុនពេលដែលតំបន់នោះត្រូវបានគេបង្រ្កាបឡើងវិញដែរ៕

សម្រួលអត្ថបទ៖ ឡុង បញ្ញា