សុនខយន្តទំងន់៦០គីឡូក្រាមដើរល្បាតក្នុងតំបន់ទេសចរណ៍ Ningxia ប្រទេសចិនដែលបំពាក់ដោយប្រព័ន្ធ AI មកជាមួយផង ជាផ្នែកមួយដ៏សំខាន់សម្រាប់ការពារសុវត្ថិភាពអ្នកទេសចរណ៍

នៅក្នុងខែមិថុនាកម្មវិធី “Guardian of the Film Studio” ដែលជាឈ្មោះសុនខយន្តសុវត្ថិភាពមួយក្បាលត្រូវបានគេរចនាឡើងសម្រាប់ភាពទាក់ទាញទេសចរណ៍ បានចាប់ផ្តើមបំពេញភារកិច្ចរបស់វាដោយល្បាតជាផ្លូវការនៅតំបន់ Zhenbeipu Western Film Studio ក្នុងទីក្រុង Yinchuan តំបន់ស្វយ័ត Ningxia Hui ភាគពាយព្យប្រទេសចិន។ សុនខយន្តនេះបង្កើតឡើងដោយសហការជាមួយ Unitree Robotics ដែលជាក្រុមហ៊ុននាំមុខគេលើពិភពលោកលើផ្នែកមនុស្សយន្ត quadruped សុនខរ៉ូបូតនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងសម្រាប់ជួយដល់តំបន់ស្មុគស្មាញ និងតម្រូវការសន្តិសុខរបស់បរិវេណស្ទូឌីយោដែរ។ វាទំងន់៦០គីឡូក្រាម – មានជើង៤ ជាសុនខយន្តកម្សាន្តមានស្តង់ដារខ្ពស់ និងមានកម្ពស់ជិត ១ម៉ែត្រ១តឹក វាផ្តល់នូវការសមត្ថភាពពង្រឹងស្ថេរភាព និងការសម្របខ្លួនទៅនឹងបរិស្ថាន។ វាបំពាក់ដោយកាមេរ៉ា HD ការថតរូបភាពដោយកម្ដៅ និងឧបករណ៍ចាប់សញ្ញាពហុម៉ូឌុល វាផ្តល់នូវការត្រួតពិនិត្យពេលវេលាជាក់ស្តែង ៣៦០ដឺក្រេ។ សុនខយន្តនេះអាចដំណើរការបន្តបានរយៈពេលពី ៤ទៅ៦ម៉ោង និងមានមុខងារសាកថ្មដោយស្វ័យប្រវត្តិថែមទៀតផង។ សុនខ យន្តអាចបម្រើក្នុងតួនាទីជាច្រើន រួមទាំងការល្បាតសុវត្ថិភាព ការត្រួតពិនិត្យថាមពល និងការឆ្លើយតបពេលមានគ្រោះអាសន្នក្តី។ ក្រៅពីការបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងកាត់បន្ថយថ្លៃដើមពលកម្មជាង២០%ហើយ វត្តមានរបស់វាបានផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ និងសុវត្ថិភាពសម្រាប់អ្នកទស្សនាជាច្រើនដែរ។ សុនខយន្តនេះរួមបញ្ចូលជាមួយប្រព័ន្ធគ្រប់គ្រងដ៏ឆ្លាតវៃរបស់ស្ទូឌីយ៉ូ សុនខរ៉ូបូតនេះក៏ត្រូវបានគេរចនាឡើងដើម្បីជួយបង្កើតបណ្តាញសុវត្ថិភាពដ៏ទូលំទូលាយ និងឆ្លាតវៃ ដែលបង្ហាញពីរបៀបដែល AI អាចបង្កើនទាំងបទពិសោធន៍លើផ្នែកវប្បធម៌ និងសុវត្ថិភាពសាធារណៈក្នុងវិស័យទេសចរណ៍ទំនើបផងដែរ៕
ប្រភព៖ CGTN Setswana
សម្រួលអត្ថបទ៖ Borinika Sopharin Em