កិច្ចចរចាដោយប្រយោលលើកទី៦រវាងអ៊ីរ៉ង់ជាមួយសហរដ្ឋអាមេរិកគ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យនេះ ក្នុងទីក្រុង Muscat ប្រទេសអូម៉ង់

កិច្ចចរចាពីបច្ចេកវិទ្យានុយក្លេអែរដោយប្រយោលលើកទី៦រវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកនឹងប្រព្រឹត្តទៅនៅទីក្រុងម៉ាស្កាត(Muscat) ប្រទេសអូម៉ង់នៅថ្ងៃអាទិត្យនេះហើយ នេះបើយោងតាមការការបញ្ជាក់ដែលបានធ្វើឡើងដោយក្រសួងការបរទេសអ៊ីរ៉ង់កាលពីពេលថ្មីៗនេះ។ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានបើកការចរចាដោយប្រយោលចំនួនប៥ដងរួចមកហើយ ដោយមានប្រទេសអូម៉ង់ជាអ្នកសម្របសម្រួលដោយការចរចា៣លើកមុនៗធ្វើឡើងក្នុងទីក្រុងម៉ាស្កាត និង២លើកនៅទីក្រុងរ៉ូមចាប់តាំងពីខែមេសាមកម៉្លេះ ក្រោមប្រធានបទនុយក្លេអែររបស់អ៊ីរ៉ង់និងការដោះលែងទណ្ឌកម្មពីសហរដ្ឋអាមេរិក ហើយការចរចាលើកចុះក្រោយបង្អស់ធ្លាប់បានធ្វើឡើងកាលពីថ្ងៃទី២៣ ខែឧសភាក្នុងទីក្រុងរ៉ូម។ គួររំលឹកថានៅចុងខែឧសភាសហរដ្ឋអាមេរិកបានដាក់សំណើរមួយទៅកាន់អ៊ីរ៉ង់តាមរយៈប្រទេសអូម៉ង់ ស្ដីពីកិច្ចព្រមព្រៀងអំពីបច្ចេកវិទ្យានុយក្លេអែរនាពេលអនាគត។ ពេលនោះអ្នកនាំពាក្យក្រសួងការបរទេសរបស់អ៊ីរ៉ង់លោក Esmaeil Baghaei បាននិយាយថា៖ សំណើរបស់សហរដ្ឋអាមេរិកមិនមែនជាលទ្ធផលនៃការចរចាកាលពីប៉ុន្មានលើកកន្លងទៅនោះទេ ហើយអ៊ីរ៉ង់នឹងដាក់សំណើររបស់ខ្លួនទៅឲ្យសហរដ្ឋអាមេរិកតាមរយៈប្រទេសអូម៉ង់ដដែល។ លោកបានបញ្ជាក់ថាសំណើរណាមួយដែលមិនគោរពសិទ្ធិរបស់អ៊ីរ៉ង់រួមទាំងសិទ្ធិប្រើប្រាស់ថាមពលនុយក្លេអែរដោយសន្តិភាពនឹងការបន្ធូរបន្ថយទណ្ឌកម្មប្រកបដោយប្រសិទ្ធភាពទេ នោះវាគឺមិនអាចទទួលយកបានដែរ។ ជាងនេះទៅទៀតលោក Baghaeiបាននិយាយថា៖ សំណើរដែលអ៊ីរ៉ង់នឹងដាក់ក្នុងពេលឆាប់ៗនេះ គឺជាសំណើដែលមានហេតុផលដែលអាចទទួលយកបាននិងមានតុល្យភាព ដោយលោកបានអំពាវនាវឲ្យសហរដ្ឋអាមេរិកពិចារណាវាយតម្លៃសំណើនេះឲ្យបានយ៉ាងម៉ត់ចត់។ លោកបានបន្ថែមថា៖ ការទទួលសំណើនេះគឺបម្រើផលប្រយោជន៍របស់សហរដ្ឋអាមេរិកផ្ទាល់ច្រើនជាង។ នៅថ្ងៃដដែលនេះដែរ ភាគីសហរដ្ឋអាមេរិកក៏បានផ្ដល់មតិខ្លះៗប៉ុន្តែមិនបានជួយសម្របសម្រួលដល់ការចរចានោះទេ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា៖ អ៊ីរ៉ង់ជាអ្នកចរចាដ៏រឹងមាំហើយចំពោះមន្រ្តីមួយរបស់សហរដ្ឋអាមេរិកក៏បាននិយាយថា៖ អ៊ីរ៉ង់កំពុងពន្យារពេលការចរចា ដើម្បីបន្តកម្មវិធីនុយក្លេអ៊ែរបស់ខ្លួន៕

 

សម្រួលអត្ថបទ៖ ឡុង បញ្ញា