លោក Netanyahu និយាយថាមានវឌ្ឍនភាពថ្មីលើកិច្ចព្រមព្រៀង បទឈប់បាញ់នៅតំបន់ហ្គាហ្សាដែលវាអាចទៅរួច ប្រសិនបើ ក្រុមហាម៉ាសយល់ព្រម

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាលោកមាន “វឌ្ឍនភាពដ៏មានអត្ថន័យមួយ” លើកិច្ចព្រមព្រៀងបទឈប់បាញ់ដែលអាចកើតមានជាមួយក្រុមហាម៉ាសបាន ប៉ុន្តែវាលឿនពេកហើយចំពោះក្តីសង្ឃឹមមួយនេះ។ តាមរយៈរូបភាពវីដេអូដែលថតពីទីក្រុង Jerusalem និងត្រូវបានគេបង្ហោះនៅលើ Telegram របស់លោក Netanyahu ដោយលោកបាននិយាយថា “យើងកំពុងធ្វើការដោយមិននឿយហត់ក្នុងប៉ុន្មានម៉ោងនេះទេ” ស្តីពីការចរចាពីបទឈប់បាញ់។ កិច្ចព្រមព្រៀងនេះក៏នឹងប្រគល់ចំណាប់ខ្មាំងខ្លះៗក្នុងចំណោមចំណាប់ខ្មាំងទាំង ៥៥ នាក់ដែលបានចាប់ខ្លួនក្នុងតំបន់ Gaza មកវិញដែរ។ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar ក៏បានលើកឡើងកាលពីថ្ងៃអង្គារថា មានវឌ្ឍនភាពថ្មីៗនៃការចរចាបទឈប់បាញ់។ សង្រ្គាមបានចាប់ផ្តើមនៅពេលដែលពួកសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាសបានវាយលុកចូលប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ០៧ខែតុលា ឆ្នាំ ២០២៣ ដោយបានសម្លាប់មនុស្សប្រហែល ១២០០នាក់ ភាគច្រើនជាជនស៊ីវិល និង ២៥១នាក់ត្រូវបានគេទុកធ្វើជាចំណាប់ខ្មាំង។ ពួកគេនៅតែចាប់ចំណាប់ខ្មាំងចំនួន ៥៥នាក់ទៀត ដែលភាគច្រើនជាងពាក់កណ្តាលត្រូវបានគេជឿជាក់ថាបានស្លាប់អស់ហើយ បន្ទាប់ពីចំនួននៅសេសសល់និងត្រូវបានគេដោះលែងនៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់ ឬកិច្ចព្រមព្រៀងផ្សេងទៀត។ យុទ្ធនាការយោធារបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៥៤៩០០នាក់ នេះបើយោងតាមក្រសួងសុខាភិបាលហ្គាហ្សាដែលបាននិយាយថាភាគច្រើននៃមនុស្សស្លាប់ទាំងនោះគឺជាស្ត្រីនិងកុមារ។ ពួកគេមិនបាននិយាយថាមនុស្សដែលស្លាប់ទាំងនោះជាជនស៊ីវិល ឬយុទ្ធជនប៉ុន្មាននាក់នោះទេ។ សង្គ្រាមបានបំផ្លាញតំបន់ដ៏ធំនៃតំបន់ហ្គាហ្សា ហើយបានធ្វើឲ្យប្រជាជនប្រមាណ ៩០% ផ្លាស់ទីលំនៅ។ ក្រុមហាម៉ាស់បាននិយាយថា ខ្លួននឹងដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ជាថ្នូរនឹងបទឈប់បាញ់យូរអង្វែង និងការដកទ័ពចេញរបស់អ៊ីស្រាអែល។ ចំណែកអ៊ីស្រាអែលវិញបាននិយាយថា ខ្លួននឹងបន្តសង្គ្រាមរហូតដល់ចំណាប់ខ្មាំងទាំងអស់ត្រូវបានត្រឡប់មកវិញដោយសុវត្ថិភាព ហើយក្រុមហាម៉ាសត្រូវតែចុះចាញ់ឬដកអាវុធចេញ ហើយធ្វើនិរទេសពីហ្កាហ្សា៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ