ប្រធានាធិបតីប្រេស៊ីលព្រមានមេដឹកនាំពិភពលោកអំពីស្ថានភាពបរិស្ថាននាពេលបច្ចុប្បន្ន

ប្រធានាធិបតីប្រេស៊ីលបានព្រមានដល់មេដឹកនាំពិភពលោកកាលពីថ្ងៃអាទិត្យនេះថា ផែនដីកំពុងស្ថិតនៅក្នុងសភាពគំរាមកំហឹង ប្រសិនបើសហគមន៍អន្តរជាតិនៅតែមិនរួបរួមគ្នាដើម្បីការពារដែនដីនិងសមុទ្រនៃពិភពលោកយើងនេះទេ។
ការបញ្ជាក់របស់លោកបែបនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (BEFF) នៅទីក្រុងម៉ូណាកូ លោក Luiz Inacio Lula da Silva បាននិយាយថា កាលពីឆ្នាំមុន ប្រទេសអ្នកមានបានកាត់បន្ថយប្រាក់សម្រាប់អភិវឌ្ឍន៍លើបញ្ហាបរិស្ថានប៉ុន្តែបន្ថែមការចំណាយសម្រាប់យោធាការពារជាតិទៅវិញហើយនេះបង្ហាញថាពួកគេមានលុយគ្រប់គ្រាន់សម្រាប់ធ្វើវាប៉ុន្តែអ្វីដែលខ្វះគឺជាមហិច្ឆតានឹងការប្តេជ្ញាចិត្តក្នុងនយោបាយនិងការផ្តល់ហិរញ្ញប្បទានលើបរិស្ថានទៅវិញ។
លោកបានបន្ថែមថា៖ វេទិកានេះជាការស្នីជាថ្មីម្តងទៀតសម្រាប់ការបង្កើនប្រាក់ជំនួយក្នុងកិច្ចការពារសមុទ្រ, ហើយវេទិកា BEFFនឹងប្រមូលផ្ដុំអ្នកជំនាញអន្តរជាតិ មន្រ្តីនយោបាយ អ្នកវិនិយោគ និងអ្នកច្នៃប្រឌិត ដើម្បីស្វែងរកដំណោះស្រាយហិរញ្ញវត្ថុ និងគោលនយោបាយប្រកបដោយចីរភាពសម្រាប់ការការពារសមុទ្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច។
គួរបញ្ជាក់ផងដែរថាមេដឹកនាំជាង ៥០ នាក់ ត្រូវបានរំពឹងថានឹងចូលរួមក្នុងវេទិកា BEFFនេះដាច់ដោយឡែកមូយទៀតជាមួយរដ្ឋបាលសហរដ្ឋអាមេរិក នឹងមិនឲ្យមានអ្នកតំណាងណាម្នាក់ឲ្យចូលរួមនោះទេ៕

សម្រួលអត្ថបទ៖ ឡុង បញ្ញា