ការប្រកួតបាល់ទាត់មិត្តភាព សប្បុរសធម៌ ជាការរួមចំណែកផ្សព្វផ្សាយ យុទ្ធនាការ១ម៉ឺនរៀល១ម៉ឺននាក់

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាព សប្បុរសធម៌ ដែលជាការជួបគ្នារវាង ក្រុមបាល់ទាត់ ពិធីករកីឡាកម្ពុជា ជួបប្រកួតជាមួយ ក្រុមបាល់ទាត់គ្រូពេទ្យសម្តេចស្ម័គ្រចិត្តសម្តេចតេជោ កាលពីថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០២៥ នៅកីឡដ្ឋានកងយោពលខេរភូមិន្ទ(ស្តាតចាស់) បានបញ្ចប់ទៅដោយមិត្តភាពសាមគ្គីភាព ដោយក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាបានយកឈ្នះលើក្រុមបាល់ទាត់គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ក្នុងលទ្ធផល២ទល់០។

លោក គុជ ឆៃយ៉ា ប្រធានចាត់ការទូទៅក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានថ្លែងបញ្ជាក់ថា ការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ដែលបានរៀបចំឡើងមកនេះ ក្នុងគោលបំណងរួមចំណែកបំផុសផ្សព្វផ្សាយអំពីយុទ្ធនាការ១ម៉ឺនរៀល១ម៉ឺននាក់ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដើម្បីប្រមូលថវិកាជួយទៅដល់មន្ទីរពេទ្យគុន្ធបុប្ផា ដែលជាមន្ទីរសង្រ្គោះកុមារដោយឥតគិតថ្លៃ។

លោក ប្រធានចាត់ការទូទៅក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានរំលេចទៀតថា ការបំផុសផ្សព្វផ្សាយអំពីយុទ្ធនាការ១ម៉ឺនរៀម១ម៉ឺននាក់ គឺជាបេសកម្មដ៏ចម្បងមួយរបស់ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាជួយដល់សង្គមជាតិ ដ្បិតពួកយើងទាំងអស់គ្នាជាពិធីករកីឡា ដែលការផ្សព្វផ្សាយអំពីកម្មវិធីសប្បុរសធម៌ជួយដល់សង្គមជាកាតព្វកិច្ចរបស់ពួកយើងទាំងអស់គ្នា មានន័យថា ការងារជួយសង្គមយើងជាកោសិការកៀគរនិងផ្សព្វផ្សាយ។

លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម សមាជិកក្រុមបាល់ទាត់គ្រូពេទ្យស្ម័គ្រ សម្តេចតេជោ បានលើកឡើងដែរថា ការបង្កើតព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ គាំទ្រយុទ្ធនាការ១ម៉ឺនរៀល១ម៉ឺននាក់នេះ គឺជាការផុសផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋកានើតែជ្រោជ្រាបនិងងាកមកជួយសង្គមកាន់តែផុសផុល។
លោក ថា យុទ្ធនាការ១ម៉ឺនរៀល១ម៉ឺននាក់ ដែលបង្កើតឡើង ដោយ លោក ជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ពិតជាល្អខ្លាំងណាស់ ព្រោះការជួយចំនួន១ម៉ឺនរៀលមិនច្រើននោះទេ ពលរដ្ឋយើងមានលទ្ធផលនិងចូលរួមជួយច្រើន ។ព្រោះកន្លងមកគាត់ចង់ចូលរួមជួយដល់មន្ទីរពេទ្យក្នុងថវិកិចតួចត្រឹម១ម៉ឺនរៀលមិនដឹងត្រូវយកទៅជួយតាមណា?។

 

បើយោងតាមការបញ្ជាក់ លោក គុជ ឆៃយ៉ា ប្រធានចាត់ការទូទៅក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បន្ទាប់ពីបញ្ចប់បេសកម្មការប្រកួតបាល់ទាត់សប្បុរសធម៌ យុទ្ធនាការ១ម៉ឺរៀល១ម៉ឺននាក់នេះ កម្មវិធីបន្ទាប់ទៀត នឹងត្រូវរៀបចំប្រកួតបាល់ទាត់សប្បុរសធម៌នៅខេត្តសៀមរាបមួយទៀតនៅថ្ងៃទី១៩ ខែ មីថមុនា ឆ្នាំ២០២៥ ក្រោមប្រធានបទយើងរួមគ្នាផ្តល់ឈាន សៀមរាបផ្ទះខ្ញុំ៕