កិច្ចព្រមព្រៀង ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព រវាងខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអានហ៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាជាផ្លូវការ ដើម្បីផលប្រយោជន៍រួម

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម វ៉ាង ឈីងស៊ាន (WANG QING XIAN) អភិបាល ខេត្តអានហ៊ួយ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព រវាងខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអានហ៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានធ្វើឡើងនៅទីក្រុងហ័ងសាន ខេត្តអានហ៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ២០២៥ នេះក្នុងកំឡុងពេលដែល ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ដឹកនាំប្រតិភូអញ្ជើញចូលរួម វេទិកា ប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៃតំបន់ RCEP និងរៀបចំវេទិកាជំរុញការវិនិយោគខេត្តព្រះសីហនុ។

កិច្ចព្រមព្រៀងនេះផ្តោតសំខាន់ទៅលើ កិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរលើវិស័យមួយចំនួនដូចជា សេដ្ឋកិច្ច និងពាណិជ្ជកម្ម កសិកម្ម ការអប់រំ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ វប្បធម៌ ទេសចរណ៍ និងឧស្សាហកម្ម ព្រមទាំងរក្សាទំនាក់ទំនងជាប់លាប់រវាងថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធ ដើម្បីពិភាក្សាលើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទៅវិញទៅមក ក៏ដូចជាបញ្ហានានាសម្រាប់ផលប្រយោជន៍រួម។CMD