ភ្នំពេញ ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន New York Times បានបញ្ជាក់អោយដឹងថា រមណីយដ្ឋានអង្គរជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ទេសចរដើរកម្សាន្តនៅរដូវកាលបៃតង។
ថ្លែងក្នុងសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន ដែលចុះទៅទស្សនកិច្ចតំបន់បេតិកភណ្ឌក្នុងខេត្តសៀមរាបកាលពីពេលថ្មីៗនេះ លោក ហ្វីលីព កៅ ប្រធានសមាគមក្លិបទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា នៅរដូវបៃតងនេះ រមណីយដ្ឋានអង្គរមានភាពទាក់ទាញដោយសាររដូវវស្សាជារដូវមានភ្លៀងធ្លាក់ តំបន់រមណីយដ្ឋានបានរំលេចធម្មជាតិស្រស់បំព្រង ដែលបង្កើតផ្ទាំងទស្សនីយភាពដ៏ទាក់ទាញសម្រាប់ទេសចរដើរកម្សាន្ត។
លោកបានរំលឹកកាលពីឆ្នាំ ២០២៣ សារព័ត៌មាន New York Times ដែលមានមូលដ្ឋាននៅអាមេរិក បានចាត់ទុកទិសដៅការទស្សនាក្នុងខេត្តសៀមរាបនៅរដូវកាលបៃតងជាគោលដៅដ៏គួរឲ្យចាប់អារម្មណ៍ ស្របពេលធម្មជាតិនៅរដូវភ្លៀងប្រែមានភាពស្រស់បំព្រង បរិស្ថានមានភាពស្រស់ស្អាត ខណៈដែលភ្លៀងមិនបង្កការរំខានដល់ដំណើរការទស្សនានោះទេ៕