ចិនរិះគន់សហរដ្ឋអាមេរិកចំពោះទង្វើបញ្ចេញគោលការណ៍ណែនាំឲ្យត្រួតពិនិត្យការនាំចេញបន្ទះឈីប AI និងដកហូតទិដ្ឋាការនិស្សិតចិន

ក្រសួងការបរទេសចិន បានរិះគន់សហរដ្ឋអាមេរិកជុំវិញទង្វើដែលខ្លួនបាននិយាយ និងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន បន្ទាប់ពីសហរដ្ឋអាមេរិកបានចោទប្រកាន់ប្រទេសចិនថាបានរំលោភលើកិច្ចព្រមព្រៀងស្តីពីកិច្ចចរចាពាណិជ្ជកម្មនោះ។ 

យោងតាមការអត្ថាធិប្បាយរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian ពីទីក្រុងប៉េកាំង បានបញ្ជាក់ថានេះគឺជាការលើកឡើងចុងក្រោយបង្អស់ដែលផ្តល់ដោយរដ្ឋាភិបាលចិន បន្ទាប់ពីសហរដ្ឋអាមេរិកបានចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រងការនាំចេញបន្ទះឈីប AI និងបញ្ឈប់ការលក់កម្មវិធីរចនាបន្ទះឈីបនេះទៅប្រទេសចិន និងបានគំរាមដកហូតទិដ្ឋាការរបស់និស្សិតចិននៅអាម៉េរិកផងដែរ។ លោក Lin បាននិយាយថាពួកគេបានបំពានយ៉ាងធ្ងន់ធ្ងរលើការយល់ដឹងរួម ដែលបញ្ហានេះអាចឈានទៅដល់ទីក្រុងហ្សឺណែវ និងធ្វើឱ្យខូចខាតនូវសិទ្ធិស្របច្បាប់របស់ប្រទេសចិនដែរ។ សហរដ្ឋអាមេរិកនិងចិនបានព្រមព្រៀងគ្នាកាលពីដើមខែឧសភា ដើម្បីកាត់បន្ថយពន្ធគយដ៏ធំរបស់ពួកគេ។ ប៉ុន្តែកិច្ចព្រមព្រៀងនេះមានរយៈពេល ៩០ ថ្ងៃ ដែលវាក៏បានបង្កើតជាពេលវេលាសម្រាប់អ្នកចរចាប្រទេសទាំងពីរដើម្បីឈានដល់កិច្ចព្រមព្រៀងដែលមានសារៈសំខាន់ជាងនេះដែរ។ លោក Lin ក៏បាននិយាយផងដែរថា រដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth បានប្រមាថដល់ប្រទេសចិនចំពោះការហៅប្រទេសនេះថាអ្នកគំរាមកំហែងនៅឯវេទិកាកិច្ចសន្ទនា Shangri-La ក្នុងប្រទេសសិង្ហបុរី។ លោក Hegseth បាននិយាយថាទីក្រុងវ៉ាស៊ីនតោន នឹងពង្រឹងកិច្ចការពាររបស់ខ្លួននៅក្រៅប្រទេស ដើម្បីទប់ទល់នឹងអ្វីដែលមន្ទីរបញ្ចកោណ មើលឃើញថាជាការគម្រាមកំហែងយ៉ាងឆាប់រហ័សដោយទីក្រុងប៉េកាំង ជាពិសេសពង្រឹងគោលជំហរពីការឈ្លានពានរបស់តៃវ៉ាន់មកលើខ្លួន ដែលគាំទ្រដោយសហរដ្ឋអាម៉េរិក។ លោក Lin បាននិយាយថា “យើងជំរុញឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បញ្ឈប់ការលាបពណ៌មកលើចិនទៀត ឈប់បំភ្លៃការពិត និងផ្លាស់ប្តូរការស្តីបន្ទោសលើបញ្ហាដែនសមុទ្រនោះទៀតទៅ។ លោក Lin បាននិយាយថាប្រទេសចិនប្រឆាំងនឹងទង្វើនេះ ហើយសហភាពអឺរ៉ុបបាននឹងកំពុង “ផ្លាស់ប្តូរទៅរកឧបករណ៍ពាណិជ្ជកម្មឯកតោភាគីហើយ និងបានចូលរួមក្នុងប្រតិបត្តិការពាណិជ្ជកម្មមិនយុត្តិធម៌ក្នុងការក្លែងបន្លំនៃការប្រកួតប្រជែងដោយសេរីនៅលើសកលលោក៕ 

 

សម្រួលអត្ថបទ៖ សុផារិន្ទ