សមាគមនារីក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាការផ្សព្វផ្សាយស្តីពី “រំលូតដោយសុវត្ថិភាព “ ដើម្បីផ្តល់ការយល់ដឹងដល់មន្ត្រីរាជការ ក្នុងការរំលូតដោយសុវត្ថិភាព និងវិធានការបង្ការទប់ស្កាត់ចំពោះហានិភ័យដែលអាចនឹងកើតមានឡើង ក្រោយពេលរំលូតដែលមិនបានត្រឹមត្រូវទៅតាមក្បួនវេជ្ជសាស្ត្រ,

(ភ្នំពេញ)៖ សិក្ខាសាលាការផ្សព្វផ្សាយស្តីពី “រំលូតដោយសុវត្ថិភាព “ រៀបចំឡើងដោយសមាគមនារីក្រសួងព័ត៌មាន បានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ នាមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការ វិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សាខាសមាគម នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន ។
អង្គសិក្ខាសាលាធ្វើឡើងក្នុងគោលបំណងផ្តល់ការយល់ដឹងដល់មន្ត្រីរាជការ ក្នុងការរំលូតដោយសុវត្ថិភាព និងវិធានការបង្ការទប់ស្កាត់ចំពោះហានិភ័យដែលអាចនឹងកើតមានឡើង ក្រោយពេលរំលូតដែលមិនបានត្រឹមត្រូវទៅតាមក្បួនវេជ្ជសាស្ត្រ ។
សិក្ខាកាមជាស្ត្រីក្នុងវិស័យព័ត៌មាន ដែលបានចូលរួមក្នុងអង្គសិក្ខាសាលាប្រមាណជិត ២០០នាក់។
តាមរយៈអង្គសិក្ខាសាលាពេញ១ព្រឹកនេះ មានការចូលរួមធ្វើបទបង្ហាញស្តីពី រំលូតដោយសុវត្ថិភាពនៅកម្ពុជា “ លើកឡើងដោយ លោកស្រី វេជ្ជបណ្ឌិត សៀង លំអងគន្ធា ប្រធានកម្មវិធីជាតិសុខភាពបន្តពូជ នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, រួមទាំងវាគ្មិនមកពី តំណាងក្រសូងសុខាភិបាល, ក្រសួងកិច្ចការនារី, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ៕