3. កំណែទម្រង់ CAFTA ៣.០ នឹងបង្កើតក្របខ័ណ្ឌពាណិជ្ជកម្មសេរីមានទាំងទំនើបកម្ម ភាពទូលំទូលាយ និងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមករវាងចិន-អាស៊ាន

អ្នកជំនាញបាននិយាយថាការអនុវត្តកំណែទម្រង់ ៣.០ នៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាននឹងជំរុញកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់បន្ថែមទៀត និងជំរុញឱ្យមានភាពប្រសើរឡើងនូវឧស្សាហកម្ម នេះបើយោងតាមអ្នកជំនាញបានលើកឡើងនាពេលថ្មីៗនេះ និងក្រោយពីប៉ុន្មានថ្ងៃបន្ទាប់នៃកិច្ចចរចាលើកិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់។ ថ្លែងនៅក្នុងកិច្ចសន្ទនាតាមរយៈប្រធានបទនៃវេទិកា RCEP Media & Think Tank ឆ្នាំ 2025 ដែលធ្វើឡើងនៅទីក្រុង Haikou ខេត្ត Hainan ពួកគេបាននិយាយថា CAFTA ៣.០ នឹងមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការនៅក្នុងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងបានកាត់បន្ថយហានិភ័យដែលនាំមកនូវការឯកតោភាគីនិយមផងដែរ។ រដ្ឋមន្ត្រីសេដ្ឋកិច្ច និងពាណិជ្ជកម្មមកពីប្រទេសចិន និងប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង១០បានប្រកាសកាលពីសប្តាហ៍មុនអំពីការបញ្ចប់ពេញលេញនៃការចរចា CAFTA ៣.០ ។ ភាគីទាំងពីរនឹងឆ្ពោះទៅមុខជាមួយគ្នានៃដំណើរការចុះហត្ថលេខា និងផ្តល់សច្ចាប័នក្នុងស្រុករបស់ពួកគេ ដោយការចុះហត្ថលេខាជាផ្លូវការនេះគឺជាពិធីការធ្វើឱ្យប្រសើរឡើងនៃ CAFTA ៣.០ នៅចុងឆ្នាំនេះ នេះបើយោងតាមក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន។ លោក Zhang Lijuan សាស្ត្រាចារ្យផ្នែកពាណិជ្ជកម្មអន្តរជាតិ និងសេដ្ឋកិច្ចពិភពលោកនៅសាកលវិទ្យាល័យ Shandong បាននិយាយថា CAFTA ៣.០ នឹងជួយទាំងប្រទេសចិន និងអាស៊ានក្នុងការកំណត់រចនាសម្ព័ន្ធខ្សែសង្វាក់តម្លៃសកលឡើងវិញធ្វើឱ្យស៊ីជម្រៅនូវការបើកចំហរទៅវិញទៅមកនិងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងឧស្សាហកម្មដែលកំពុងរីកចម្រើនដែរ។ លោក Zhang បាននិយាយថា៖ ដោយសារតែភាគីទាំងពីរគឺជាប្រទេសសមាជិកសេដ្ឋកិច្ចនៃ RCEP ដែលនេះក៏នឹងបញ្ចូលនូវសន្ទុះថ្មីទៅក្នុងកំណើននៃកិច្ចព្រមព្រៀងនៅដំណាក់កាលបន្ទាប់ដែរ។ ទំហំពាណិជ្ជកម្មចិន-អាស៊ានឈានដល់ ២.៣៨ទ្រីលានយន់ ស្មើនឹង(៣២៩.៦២ប៊ីលានដុល្លារអាម៉េរិក) ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំនេះ បានកើនឡើង ៩.២%ពីមួយឆ្នាំទៅមួយឆ្នាំ ស្មើនឹង១៦.៨ %នៃពាណិជ្ជកម្មបរទេសសរុបរបស់ប្រទេសចិន នេះបើយោងតាមស្ថិតិពីរដ្ឋបាលទូទៅនៃគយ។ CAFTA ៣.០ នឹងបង្កើតក្របខ័ណ្ឌពាណិជ្ជកម្មសេរីដែលរួមបញ្ចូល ទំនើបកម្ម ភាពទូលំទូលាយ និងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ វារួមបញ្ចូលជំពូកថ្មីចំនួន៩ទៀតលើវិស័យដូចជា សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស។ លោក Huang Qunhui សមាជិកនៃគណៈកម្មាធិការសេដ្ឋកិច្ចនៃគណៈកម្មាធិការជាតិលើកទី១៤នៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន បាននិយាយថា៖ ការបន្ថែមទាំងនេះនឹងអាចធ្វើឱ្យភាគីទាំងពីរពង្រឹងបាននូវសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ក្រោមលក្ខខណ្ឌថ្មី ពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងសង្វាក់ផ្គត់ផ្គង់យ៉ាងសំខាន់ និងដើរតួជាជំហានត្រួសត្រាយសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ឬពហុភាគីផ្សេងទៀត។ ជាឧទាហរណ៍ទោះបីជាមានការវិវឌ្ឍគួរឱ្យកត់សម្គាល់ក៏ដោយ ភាពខុសគ្នានៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ាននៅតែមានដដែល ដោយការបែងចែកឌីជីថលបង្កឱ្យមានបញ្ហាប្រឈមចំពោះសមាហរណកម្ម៕
សម្រួលអត្ថបទ៖ Borinika Sopharin Em