គម្រោងការដ្ឋានចាក់បេតុងឆ្អឹងដែកថ្មីឡើងវិញ កំណាត់ផ្លូវលេខ៣៩MC ប្រវែង៩៧០ម៉ែត្រ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ (សម្រេចបាន១០០%) របស់រដ្ឋបាលរាជធានីភ្នំពេញ ។

គិតត្រឹមថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥នេះ គម្រោងការដ្ឋាន កំណាត់ផ្លូវលេខ៣៩MC កម្រាស់២តឹក ឆ្អឹងដែក១២លី ទទឹង៧ម៉ែត្រថ្មី ដើម្បីអភិវឌ្ឍន៍លើកកម្ពស់សោភ័ន្ធភាព  តំបន់មូលដ្ឋាន ភូមិត្នោតជ្រុំ ១និង២ តំបន់វត្តអង្គពោធិញាណ តំបន់សង្កាត់បឹងទំពន់ ជាពិសេសសណ្តាប់ធ្នាប់តាមដងផ្លូវលេខ៣៩MC ជាដើម ព្រមទាំងដោះការកកស្ទះចរាចរណ៌មួយផ្នែកធំ កំណាត់ផ្លូវលេខ២៧១ដ៏មានសារៈសំខាន់បំផុត ។ ជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រួមទាំង សាលាខណ្ឌ សង្តាត់បឹងទំពន់ សូមអរគុណដល់ប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់តំបន់នេះ និងរសនៅអមសងខាងផ្លូវលេខ៣៩MCកន្លងមក ដែលបានយោគយល់ច្រើនក្នុងពេលការដ្ឋាន ដំណើការ ហើយរំខាន់ដោយសម្លេងគ្រឿងចក្រធំៗ និងម្យ៉ាងដើម្បីសោភ័ន្តភាពភ្ញៀវទេសចរមកកម្សាន្តតំបន់ជំុវិញនៃរាជធានីភ្នំពេញយើង ៕