អ្នកវិនិយោគនិងអ្នកសេដ្ឋកិច្ចពិភពលោកប្រកាសថ្កោសទោសចំពោះភាពផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកម្តងហើយម្តងទៀត

ការផ្លាស់ប្តូរគោលនយោបាយម្តងហើយម្តងទៀត និងមិនអាចទាយទុកជាមុនបានរបស់សហរដ្ឋអាមេរិកមិនត្រឹមតែបង្កើនហានិភ័យនៃការធ្វើឱ្យមានជម្លោះសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែស៊ីជម្រៅជាមួយប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យភាពជឿជាក់របស់ខ្លួនចុះខ្សោយនៅក្នុងទីផ្សារអន្តរជាតិផងដែរ នេះបើតាមអ្នកវិភាគនិងក្រុមអ្នកនាំចេញថែមទៀតផង។ ការផ្លាស់ប្តូរគោលនយោបាយទាំងនេះកំពុងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ធុរកិច្ចជុំវិញពិភពលោកជាមួយសហរដ្ឋអាមេរិក និងអ្នកវិនិយោគនៅក្នុងគោលនយោបាយ លក្ខខណ្ឌទីផ្សារ និងទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក។ ការកត់សម្គាល់របស់ពួកគេបានកើតឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្មចិនបានជំរុញឱ្យសហរដ្ឋអាមេរិកកែតម្រូវសកម្មភាពខុសឆ្គងរបស់ខ្លួនភ្លាមៗ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទក្រសួងបាននិយាយថា សហរដ្ឋអាមេរិកបានធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់កិច្ចព្រមព្រៀងគ្នាដែលសម្រេចបានអំឡុងកិច្ចចរចាសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាមេរិកកាលពីថ្ងៃទី 12 ឧសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយដាក់វិធានការបែបរើសអើង និងរឹតបន្តឹងម្តងហើយម្តងទៀតលើប្រទេសចិន។ វិធានការនេះរួមមានការចេញសេចក្តីការណែនាំឲ្យត្រួតពិនិត្យការនាំចេញសម្រាប់បន្ទះឈីបបញ្ញាសិប្បនិមិត្ត AI ការបញ្ឈប់ការលក់កម្មវិធីរចនាបន្ទះឈីបទៅប្រទេសចិន និងការប្រកាសលុបចោលទិដ្ឋាការសម្រាប់និស្សិតចិនជាដើម។ ក្រសួងបានព្រមានថា ប្រសិនបើអាមេរិកបន្តបំផ្លាញផលប្រយោជន៍របស់ចិនទៀត នោះចិននឹងអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនទៅវិញដែរ។ ដោយពណ៌នាអំពីលទ្ធផលនៃកិច្ចពិភាក្សានៅទីក្រុងហ្សឺណែវបន្ថែមទៀតថាវាជាការយកឈ្នះដ៏លំបាក ខណៈដែលក្រសួងពាណិជ្ជកម្មចិនបានបន្ថែមថា សហរដ្ឋអាមេរិកបានបង្កឱ្យមានភាពប៉ះទទង្គិចគ្នាជាឯកតោភាគី និងម្តងហើយម្តងទៀត ធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងនូវភាពមិនច្បាស់លាស់ និងអស្ថិរភាពនៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។ ផ្អែកលើការឯកភាពគ្នាដែលសម្រេចបានក្នុងអំឡុងកិច្ចចរចានោះ ប្រទេសចិនបានលុបចោលជាបណ្តោះអាសន្ន ឬផ្អាកវិធានការប្រឆាំងពន្ធ និងមិនមែនពន្ធដែលពាក់ព័ន្ធនឹងវិធានការប្រឆាំងនឹងពន្ធគយរបស់សហរដ្ឋអាមេរិកនោះទេ។ លោក Wan Zhe ជាសាស្ត្រាចារ្យផ្នែកពាណិជ្ជកម្មអន្តរជាតិនៅសាកលវិទ្យាល័យ Beijing Normal University បាននិយាយថាពន្ធគយរបស់សហរដ្ឋអាមេរិកគឺមើលទៅគឺពិតជាការប៉ុនប៉ងដោយរ៉ាឌីកាល់មួយបង្កប់នូវលក្ខណៈនយោបាយ និងមិនអាចប្រកែកបានចំពោះបញ្ហាពាណិជ្ជកម្មសកល។ លោក Wan បាននិយាយថា វិធានការពន្ធគយ និងសេដ្ឋកិច្ចបែបនេះបានធ្វើឱ្យខូចខាតភាពជឿជាក់លើសហរដ្ឋអាមេរិកប៉ុណ្ណោះទេនៅក្នុងសេដ្ឋកិច្ចពិភពលោក និងធ្វើឱ្យខូចទំនុកចិត្តពីសំណាក់អ្នកវិនិយោគសកលនៅក្នុងទីផ្សារសហរដ្ឋអាមេរិកដែរ។ លោក Wan បាននិយាយថា ផលវិបាកនឹងមកជាមួយនឹងតម្លៃដ៏ខ្ពស់សម្រាប់សេដ្ឋកិច្ចរបស់ខ្លួន និងជំហរអន្តរជាតិ៕

 

សម្រួលអត្ថបទ៖ Borinika Sopharin Em