ឯកឧត្តម នេត្រ ភក្ត្រា និង លោកជំទាវ ទុយ សិរីរតនៈ បាននាំយកនូវសម្ភារៈសិក្សា ស្បៀងអាហាររបស់សមាគមសហជីពអាជីវករហ៊ូនណាន នៃកម្ពុជា ចែកជូនសិស្សានុសិស្សចំនួន ៤០០នាក់ នៅសាលាបឋមសិក្សាដំរីផុង ស្រុកឆ្លូង ដើម្បីអបអរសាទរខួបលើកទី៧៦ ទិវាកុមារអន្ដរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ខួបលើកទី២៤ ឆ្នាំ២០២៥,

(ភ្នំពេញ)៖ អបអរសាទរខួបលើកទី៧៦ ទិវាកុមារអន្ដរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ខួបលើកទី២៤ ឆ្នាំ២០២៥, ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន បាននាំយកនូវ សម្ភារៈសិក្សា ស្បៀងអាហាររបស់សមាគមសហជីពអាជីវករហ៊ូនណាន នៃកម្ពុជា ចែកជូនសិស្សានុសិស្សចំនួន ៤០០នាក់ នៅសាលាបឋមសិក្សាដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ ។

លោក យេក វៃ Ye Wei ប្រធានសមាគមសហជីពអាជីវករហ៊ូនណាន នៃកម្ពុជា បានជម្រាបជូនថា ការដែលសមាគមនាំយកនូវសម្ភារៈសិក្សាមកចែកជូននាឱកាស ទិវាកុមារអន្ដរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ក្នុងអត្ថន័យនាំមកនូវក្តីស្រលាញ់ និងភាពកក់ក្តៅជូនដល់កុមារនៅតាមសាលារៀននានាក្នុងខេត្តក្រចេះ។ ទន្ទឹមនេះ ជាការបង្ហាញអំពីគុណធម៌ប្រពៃណីរបស់ប្រជាជាតិចិនតាមរយៈសកម្មភាពជាក់ស្តែង ហើយថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាពរវាងប្រជាជនចិន និងកម្ពុជា និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយសុខដុមរមនានៃសង្គមមូលដ្ឋាន៕