ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ អញ្ជើញចែកសម្ភារៈសិក្សារបស់អង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ ជូនដល់សិស្សានុសិស្សជាង ៥០០នាក់ ក្នុងសាលាបឋមសិក្សាព្រះគ្រូគឹមឯម ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដើម្បីអបអរសាទរខួបលើកទី៧៦ ទិវាកុមារអន្ដរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា និងខួបលើកទី៧៦ ឆ្នាំ២០២៥,

( ក្រចេះ )៖ ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា ២០២៥នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន និងលោក Kevin Lyon អគ្គនាយកក្រុមហ៊ុនរថយន្ត Great Wall Motor (GWM) និងអង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ បាននាំយកនូវ
អំណោយ កាតាប សម្ភារៈសិក្សា នំ និងភេសជ្ជៈ មកចែកជូនដល់ក្មួយៗសិស្សានុសិស្សប្រមាណជាង ៥០០នាក់ ស្ថិតក្នុងសាលាបឋមសិក្សាព្រះគ្រូគឹមឯម ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ ។
ពិធីនេះក៏មានការអញ្ជើញរួមពី ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ។
ឆ្នាំ២០២៥នេះជា ខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព» និងខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «លើកកម្ពស់ការងារ សមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានា កំណើនប្រកបដោយចីរភាព និងភាពធន់»៕