ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ អញ្ជើញចែកអំណោយសម្ភារៈសិក្សា នំ និងភេសជ្ជៈ របស់ក្រុមហ៊ុន Midass food ជូនដល់កូនៗរបស់មន្រ្តីរាជការក្រសួងព័ត៌មាន ចំនួនជាង ៥០០នាក់ ដើម្បីអបអរសាទរខួបលើកទី៧៦ ទិវាកុមារអន្ដរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា និងខួបលើកទី២៤ ឆ្នាំ២០២៥,

( ភ្នំពេញ )៖ ដើម្បីចូលរួមអបអរសាទរខួប លើកទី៧៦ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព» និងខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «លើកកម្ពស់ការងារ សមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានា កំណើនប្រកបដោយចីរភាព និងភាពធន់» ឆ្នាំ២០២៥នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន សហការជាមួយ ក្រុមហ៊ុន មីដាសហ្វ៊ូដ បានរៀបចំពិធីជូបជុំសំណេះសំណាល និងចែកអំណោយជាសម្ភារៈសិក្សា នំ និងភេសជ្ជៈ ជូនដល់កូនៗរបស់មន្រ្តីរាជការក្រសួងព័ត៌មាន ចំនួនជាង ៥០០នាក់ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន ៕