អតីតយុទ្ធជន៣៨គ្រួសារ នៅខេត្តត្បូងឃ្មុំទទួលបានដី និងផ្ទះជា អំណោយ ដ៏ថ្លៃថ្លា របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត

អតីតយុទ្ធជន ចំនួន៣៨គ្រួសារទទួលដី និងផ្ទះជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តី ដើម្បីសម្រាលការលំបាក និងតបស្នងការលះបង់ជូនជាតិមាតុភូមិ។
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុ ប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បាន អញ្ជើញ ជា អធិបតី ក្នុង ពិធី សំណេះ សំណាល ចែកអំណោយ ព្រមទាំងប្រគល់ដី និងផ្ទះជូនអតីតយុទ្ធជនចំនួន ៣៨គ្រួសារ ដែល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជា អនុ ប្រធាន ទី១ សមាគមអតីតយុទ្ធជនកម្ពុជាកសាងដោយអ្នកឧកញ៉ា វិញ ហួរ។
ពិធីសំណេះសំណាល ព្រមទាំងប្រគល់ដី និង ផ្ទះ ជូន អតីត យុទ្ធជន មាន ការ អញ្ជើញ ចូល រួម ពី លោក អភិបាលរងខេត្ត តំណាងឯកឧត្តម អភិបាលខេត្ត, ស្នងការនគរបាលខេត្ត, មេបញ្ជា ការ កង រាជ អាវុធ ហត្ថ ខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងអាជ្ញាធរខេត្ត ស្រុក និងឃុំ ធ្វើ ឡើង នៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
អតីតយុទ្ធជន ដែលទទួលបានដី និងផ្ទះ បានថ្លែងអំណរគុណជូនចំពោះប្រមុខរាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងការ គិតគូរ សុខ ទុក្ខ ដល់ អតីត យុទ្ធជន ជួប ការ លំបាក គ្រប់ រូប ឱ្យ ទទួល បាន ការតបស្នង មូយ ដ៏សមរម្យ សម្រាប់ ជីវភាព រស់ នៅ របស់ ពួក គាត់ កាន់ តែ ប្រសើរ ជាង មុន ។
ក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បាននាំ ការ ផ្តាំ ផ្ញើ សាក សួរ សុខ ទុក្ខ របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រម ទាំង សម្តេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់បងប្អូន អតីត យុទ្ធជន ខេត្ត ត្បូង ឃ្មុំ ទាំង អស់។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែង អំណរគុណ យ៉ាង ជ្រាល ជ្រៅ ជា ទី បំផុត ចំពោះ សម្ដេច មហា បវ រ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុ ប្រធានទីមួ យ នៃ គណៈកម្មាធិការ សមាគម អតីត យុទ្ធជន កម្ពុជា ដែលបានបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ក្នុងការបម្រើ បង ប្អូន អតីត យុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ។
ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងថា ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង ជាអ នុប្រធាន សមាគម អតីត យុទ្ធជន កម្ពុ ជាជា និច្ចកាល តែ ង បាន ចុះ ជួប ផ្ទាល់ ជា មួយប ង ប្អូនអតីតយុទ្ធជននៅមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងការលំបាក របស់ បង ប្អូន អតីត យុទ្ធជន ៕