សមត្ថកិច្ច ខេត្តបាត់ដំបងបង្ក្រាបករណីដឹកជញ្ជូន ត្រីក្លាសសេប្រមាណជាង០១តោន គ្មានលិខិតអនុញ្ញាតនាំចូល

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២៥ វេលាម៉ោង១០: ៣០នាទីព្រឹកដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដឹកនាំកម្លាំងសហការណ៍ជាមួយមន្រ្តីរដ្ឋបាលជលផលខេត្តបាត់ដំបងបានឃាត់ឆែកឆេររថយន្ត០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌សផលិត ឆ្នាំ២០០០ ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-9946 ដឹកជញ្ជូនត្រីក្លាស់សេ នៅចំណុចភូមិវាលវង់ ឃុំសន្តិភាព ស្រុកសំ ពៅលូន ខេត្តបាត់ដំប ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញត្រី (ត្រីអណ្តែងក្លាស់សេ) ទំងន់ ១.០០០គីឡូក្រាមនិង(ត្រីឆ្ពិនក្លាសេ )ទំងន់ ៥០០គីឡូក្រាម ដែលវត្ថុទាំងនេះមន្រ្តីខណ្ឌរដ្ឋបាលជលផល ខេត្តបាត់ ដំបងយកទៅ អនុវត្តនីតិវិធីបន្ត៕