រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ប្រកាសចរចារបញ្ចប់ វិបត្តិដើម្បីសន្តិភាពនៅជុំបន្ទាប់ជាមួយអ៊ុយក្រែននាថ្ងៃទី២ខែមិថុនាខាងមុខនេះ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីថ្ងៃពុធនេះថា ជុំបន្ទាប់នៃការចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែននឹងត្រូវបានប្រកាស “ក្នុងពេលដ៏ខ្លីខាងមុខនេះ”។ នេះជាអ្វីដែលលោក Lavrov បាននិយាយនៅក្នុងកិច្ចប្រជុំអន្តរជាតិលើកទី១៣ នៃតំណាងជាន់ខ្ពស់សម្រាប់កិច្ចការសន្តិសុខនៅទីក្រុងម៉ូស្គូ។ លោកបានសង្កត់ធ្ងន់ទៀតថាស្ថានភាពមិនមាននុយក្លេអ៊ែររបស់អ៊ុយក្រែនគឺជាការទាមទារដ៏សំខាន់មួយរបស់រុស្ស៊ីដែលត្រូវបំពេញក្នុងក្របខណ្ឌនៃការដោះស្រាយបញ្ហាណាមួយ។ រុស្ស៊ីបានត្រៀមខ្លួនជាស្រេចក្នុងការជួបចរចារជាមួយអ៊ុយក្រែននៅថ្ងៃទី២មិថុនាខាងមុខនៅទីក្រុងអ៊ីស្តង់ប៊ុល ខណៈលោក Lavrov នឹងបង្ហាញអនុស្សរណៈស្តីពីការបញ្ចប់វិបត្តិនៅអ៊ុយក្រែននៅចំពោះមុខនាពេលនោះដែរ។ រុស្ស៊ីរំពឹងថាអ្នកទាំងអស់គ្នានឹងគាំទ្រដំណើរការចរចាដោយផ្ទាល់មួយជុំទៀតរបស់ពួកយើង។ យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់លោក Lavrov បញ្ជាក់ថានៅថ្ងៃទី២ខែមិថុនានោះកិច្ចពិភាក្សាដោយផ្ទាល់ជាមួយអ៊ុយក្រែន គឺបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ឱ្យក្រុមការងារចរចាររបស់លោក Zelensky នូវអនុស្សរណៈស្តីពីការយកឈ្នះលើ “មូលហេតុនៃវិបត្តិរបស់ភាគីទាំងពីរ” ។ យើងសង្ឃឹមថាអ្នកមកចរចារនឹងភាពស្មោះត្រង់ មិនមែនត្រឹមតែពាក្យសំដីនោះទេ និងត្រូវមានអារម្មណ៍លើភាពជោគជ័យនៃដំណើរការសន្តិភាព និងគាំទ្រកិច្ចពិភាក្សាថែមទៀតផង៕
សម្រួលអត្ថបទ៖ សុផារិន្ទ