សិប្បកម្ម ផលិតអាល់កុលធម្មជាតិ ដាវីស៊ីអេច បន្តរចូលរួមចំណែកជាមួយរាជរដ្ឋភិបាលក្នុងការទប់ស្កាត់ការីករាលដាលឡើងវិញនៃជំងឺឆ្លងថ្មី កូវីដ១៩ប្រភេទបំប្លែងថ្មីJN.1

ឆ្លើយតបនិងតម្រូវការ ក៏ដូចតាមការសន្យារបស់ លោកស្រី ជា ដាវី ម្ចាស់សិប្បកម្មផលិតអាល់កុលធម្មជាតិ ដាវី ស៊ីអេច បន្តរផ្ដល់នូវអាល់កុលទឹកដល់បណ្ដាក្រសួងស្ថាប័ន្ថ រដ្ឋបាលរាជធានីខេត្ត និងតាមមន្ទីពេទ្យផ្សេងៗ ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាជំងឺឆ្លង ជាពិសេស ក្នុងការទប់ស្កាត់ការីករាលដាលឡើងវិញនៃជំងឺឆ្លងថ្មី កូវីដ១៩ប្រភេទបំប្លែងថ្មីJN.1។
ផលិតផលកែច្នៃឡើងវិញពីសម្ភារៈដែលត្រូវបានបោះចោលចេញពីកាកសំណល់ស្រាបៀ ត្រូវបានផលិតជាអាល់កុលទឹក ប្រើប្រាស់សម្រាប់ជួយដល់វិស័យសុខាភិបាល ជាពិសេសតាមបណ្ដាមន្ទីពេទ្យ ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងសង្គមកម្ពុជា ដែលកែច្នៃដោយសិប្បកម្ម ក្រុមហ៊ុន ដាវី ស៊ីអេច ដែលជាក្រុមហ៊ុនស្នាដៃកូនខ្មែរដំបូងនៅកម្ពុជាដែលមានការទទួលស្គាល់ និងឯកភាពគាំទ្រដោយក្រសួងបរិស្ថាន និងការចុះបញ្ជីម៉ាកពីក្រសួង ពាណិជ្ជកម្មផងដែរ។
ដើម្បីចូលរួមចំណែកបន្តរទៅលើសុខភាពសាធារណៈជាមួយរាជរដ្ឋាភិបាលនិយាយជារួម និងនិយាយដោយឡែក តាមបណ្ដាក្រសួងស្ថាប័ណ្ណនានា និងតាមបណ្ដារអង្គភាពចំណុះក្រសួង ក៏ដូចជាតាមមន្ទីពេទ្យនានា នៅថ្ងៃទី២៦ខែឧសភា នេះសិប្បកម្ម ក្រុមហ៊ុន ដាវីស៊ីអេច បានបន្តផ្ដល់ជូននូវអាល់កុលទឹកជូនដល់មន្ទីពេទ្យព្រះកេតុមាលា នូវអាល់កុលទឹកចំនួន៣០០លីត្រ និងផ្ដល់ជូនដល់ការិយាល័យសុខាភិបាលស្រុកប្រតិបត្ត ចំនួន១២០០លីត្រ ដើម្បីចែកចាយបន្តដល់មន្ទីពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាពទាំង១២ យកទៅប្រើប្រាស់ និងរួមចំណែកការពារអនាម័យសុខភាពដល់មន្រ្តី បុគ្គលិក និងបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលសេវាសាធារណៈ។
ជាមួយគ្នានោះ តំណាង សិប្បកម្មក្រុមហ៊ុន ដាវីស៊ីអេចសង្ឃឹមយ៉ាងមុតមាំថា នឹងនូវតែបន្តផ្តល់ជំនួយមនុស្សធម៌ជាអាល់កុលទឹកបន្តបន្ទាប់ទៀត ដល់បណ្ដាក្រសួងស្ថាប័ន្ថ រដ្ឋបាលខេត្ត និងមន្ទីរពេទ្យផ្សេងៗទៀតផងដែរ។
ក្នុងឱកាសនោះប្រធានការិយាល័យសុខាភិបាលស្រុកប្រតិ្តបត្រក្រូចឆ្មារ បានសំដែងនូវការកោតសរសើរ ដល់លោកស្រី ជា ដាវី ម្ចាស់សិប្បកម្មក្រុមហ៊ុន ដាវីស៊ីអេច ចំពោះការផ្ដល់នូវសម្ភារប្រើប្រាស់ជាអាល់កុលទឹកទាំងនេះ ដែលជាកាយវិការមួយដ៏ល្អប្រពៃ និងថ្លៃថ្លាបំផុតដែលបានដើរតួនាទីដ៏សំខាន់សម្រាប់បម្រើការក្នុងអង្គភាព និងទុកប្រើប្រាស់ នៅពេលដែលមាន ជំងឺរាតត្បាតនៃជំងឺឆ្លងផ្សេងៗ ដើម្បីចូលរួមចំណែកលើកកម្ពស់សុវត្តិភាពសុខភាពសាធារណៈរបស់មន្រ្តីក្រោមឪវាទផងដែរ៕