មេដឹកនាំប្រទេសឈូងសមុទ្រ GCC បានមកដល់ទីក្រុង Kuala Lumpur សម្រាប់កិច្ចប្រជុំកំពូល ASEAN + GCC + China

មេដឹកនាំជាច្រើនមកពីប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាបានមកជួបប្រជុំគ្នាក្នុងប្រទេសម៉ាឡេស៊ីនៅថ្ងៃអង្គារនេះសម្រាប់កិច្ចប្រជុំកំពូលរវាងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ GCC និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ ASEAN។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានស្វាគមន៍ក្រុមមេដឹកនាំមកពីប្រទេសទាំងនោះ រួមមានប្រទេសអូម៉ង់ បារ៉ែន អារ៉ាប៊ីសាអូឌីត គុយវ៉ែត កាតា និងអេមីរ៉ាតអារ៉ាប់រួម សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និង GCC លើកទី២នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីក្នុងនាមជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនៅថ្ងៃអង្គារនេះនឹងត្រូវបន្តដោយកិច្ចប្រជុំកំពូលសេដ្ឋកិច្ចពិសេសរបស់អាស៊ាន និង GCC បូកនឹងប្រទេសចិនផងដែរ។ កិច្ចប្រជុំនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយប្លុកផ្សេងទៀតនៅជុំវិញពិភពលោក ដើម្បីសក្កានុពលនិងពង្រឹងភាពធន់របស់អាស៊ាន៕